ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញ អនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្យមូលដ្ឋានរបស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។

អនុក្រឹត្យថ្មីនេះ មានគោលដៅកំណត់ការដំឡើងតម្លៃ ឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងកាលបរិច្ឆេទនៃការអនុវត្តតម្លៃឯកតានេះ។

បើតាមអនុក្រឹត្យនេះ ត្រូវកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន ២៥០០រៀល ទៅចំនួន ២៦៣០រៀល ក្នុងមួយសន្ទស្សន៍។ តម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះ​ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម