យោងតាមគេហទំព័រ sohu នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ចេញរូបថត២សន្លឹករបស់ស្រីស្អាតម្នាក់ឈ្មោះ Zhou ដោយបានធៀបទៅនឹងរូបភាពរបស់នាង មុនពេលនាងធ្លាក់ខ្លួនស្គមស្គាំងខណៈស្បែកដណ្តប់ឆ្អឹង ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនស្រឡាំងកាំង ព្រោះថាកាលពីមុននារីម្នាក់នេះមើលទៅស្រស់ស្អាត (មិនធាត់ពេក ឬស្គមពេក) ហេតុអ្វីបានជានាងត្រូវស្រកទម្ងន់រហូតដល់ស្ថានភាពបែបនេះ?។
វាហាក់ដូចជាថាដើមឡើយ នាង Zhou មានទម្ងន់ត្រឹមតែ ៥៩ គីឡូក្រាម ដែលមិនត្រូវបានចាត់ទុកថាធាត់ពេកនោះទេ។ ប៉ុន្តែមិត្តភ័ក្តិដ៏ល្អបំផុតរបស់នាង ដែលមានទម្ងន់ ៧០ គីឡូក្រាម ចង់ចូលវគ្គសម្រកទម្ងន់ ហើយនារីរូបនោះប្រហែលជាមានអារម្មណ៍ឯកោ ប្រសិនបើនាងត្រូវចូលវគ្គសម្រកទម្ងន់តែម្នាក់ឯង។ ដូច្នេះ នាងក៏បានមកលើកទឹកចិត្ត Zhou ឲ្យចូលរួមវគ្គសម្រកទម្ងន់ជាមួយគ្នាក្នុងនាមជាមិត្តភក្តិ។
ដំបូងឡើយ កញ្ញា Zhou មិនចង់ធ្វើវាទេ ព្រោះនាងមិនបានគិតថា នាងធាត់ទាល់តែសោះ។ ប៉ុន្តែ ដោយសារមិនអាចទ្រាំទៅនឹងការជំរុញរបស់មិត្តភក្តិ ទីបំផុត នាងក៏បានចូលរួមវគ្គសម្រកទម្ងន់ជាមួយគ្នាតែម្តងទៅ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីរយៈពេលត្រឹមតែ ៦ ខែ នៃវគ្គសិម្រកទម្ងន់ កញ្ញា Zhou ក៏បានធ្លាក់ចុះយ៉ាងខ្លាំង។ ហើយបើធៀបនឹងរូបរាងពីមុន ធ្វើឲ្យនាងមិនអាចមើលមុខខ្លួនឯងបាននោះទេ។
អ្នកនិយមលេងអ៊ីនធឺណិត ក្រោយពីបានឃើញរូបរាងរបស់ផ្លាស់ប្តូរបែបនេះ ពួកគេបានបញ្ចេញមតិលើកឡើងថា នារីវ័យក្មេងរូបនេះមានសម្រស់ស្រស់ស្អាត ទម្ងន់របស់នាងមិនត្រូវបានគេចាត់ទុកថាធាត់នោះទេ ប៉ុន្តែបន្ទាប់ពីស្រកទម្ងន់ នាងស្ទើរនៅសល់តែគ្រោងឆ្អឹង អាទិភាពចម្បងរបស់នាងគឺសុខភាព នាងមិនគួរស្តាប់ឬធ្វើតាមសំណើរបស់មិត្តភ័ក្តិរបស់នាងខ្លាំងពេកសោះ ជាលទ្ធផលគឺធ្វើឱ្យនាងក្លាយខ្លួនឯងបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង