Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តខ្លាំង​មែន! គ្រាន់តែ​រឿង​តូចតាច​ក្នុង​គ្រួ​សារ បុរស​ម្នាក់​គប់​លុយ​ចោល​ពី​ជាន់​ខាងលើ​ឡើ​ង​ប្រសាច គិតជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ

នេះជារឿងមួយដ៏ភ្ញាក់ផ្អើល ខណៈដែលកាលពីថ្ងៃទី៣ ខែមករា កន្លងទៅថ្មីៗនេះ នៅលើអ៊ីនធឺណិតបានឲ្យដឹងថា បុរសម្នាក់នៅក្នុងស្រុក Guangning ទីក្រុង Zhaoping ខេត្ត Guangdong បានគប់លុយចោលឡើងប្រសាចពីជាន់ខាងលើ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នករស់នៅក្នុងសហគមន៍។

តាមរយៈវីដេអូនៃហេតុការណ៍នេះ គេជឿថាលុយរាប់ម៉ឺនយន់ ត្រូវបានទម្លាក់នៅលើយ៉រ និងនៅលើដី របស់អ្នកស្រុកនៅក្នុងសហគមន៍។ បើតាម​អាជីវករ​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា មាន​គេ​បោះ​លុយ​ចោល ប៉ុន្តែ​មិនដឹង​មូលហេតុ ហើយ​ក៏​គ្មាន​អ្នកណា​ហ៊ាន​រើសយក​ដែរ​។

ទោះជាយ៉ាងណា បុគ្គលិកនៃការិយាល័យសន្តិសុខសាធារណៈក្រុង Zhaoqing បានឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ ដោយបាននិយាយថា ពួកគេបានទទួលរបាយការណ៍អំពីបញ្ហានេះ ហើយបានដោះស្រាយរួចហើយ។

តែយ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះ នៅព្រឹកថ្ងៃទី៤ ខែមករា បុគ្គលិកនៃនាយកដ្ឋានឃោសនានៃគណៈកម្មាធិការបក្ស Guangning County បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា «នេះគឺជាបញ្ហាតូចតាចនៅក្នុងគ្រួសារ ដែលបណ្តាលឱ្យ (អ្នកពាក់ព័ន្ធ) មានអារម្មណ៍ខឹងសម្បារខ្លាំង។

បុគ្គលិក​បាន​និយាយ​ថា «លុយ​ដែល​រាយ​ប៉ាយ​នោះ​ជា​លុយ​ពិត​ប្រាកដ ប៉ុន្តែ​គ្មាន​អ្នក​ណារើស​យក​នោះ​ទេ។ ហើយអ្នកដែលបានធ្វើឲ្យខ្ចាត់ខ្ចាយលុយ គឺជាមនុស្សពេញវ័យម្នាក់។ ចំនួនពិតប្រាកដនៅតែត្រូវបានរាប់ ហើយវាគួរតែត្រូវបានយកមកវិញទាំងអស់»។

បើតាមបុគ្គលិកបានឲ្យដឹងថា ប្រជាពលរដ្ឋបានទូរស័ព្ទទៅប៉ូលីស ហើយភ្លាមៗនោះ ប៉ូលីសបានទៅដល់ និងការពារកន្លែងកើតហេតុ។ ហើយរបាយការណ៍លម្អិតជាក់លាក់នៃករណីនេះ នឹងត្រូវបានចេញផ្សាយនៅពេលក្រោយ។

តែខណៈពេល​ដែល​ព័ត៌មាន​នេះ​ចេញ​មក បាន​បង្ក​ឱ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​ក្នុង​ពិភព​អ៊ីនធឺណិត។ អ្នក​និយម​លេង​អ៊ីនធឺណិត​ម្នាក់​បាន​ប្រាប់​ថា កន្លែង​កើត​ហេតុ​គឺ​នៅ​ជាន់​ក្រោម​ពី​បន្ទប់​ជីដូន​របស់​ខ្លួន។ ហើយ​គេ​បាន​ឮ​ថា​ចំនួន​ប្រាក់​ដែល​បានខ្ចាត់ខ្ចាយ​សរុប​ជាង ៤០០,០០០ យន់ (ស្មើជាង ៥ ម៉ឺនដុល្លារអាមេរិក) ឯណោះ។ អ្នក​ខ្លះ​ទៀត​បាន​បញ្ចេញ​មតិ​ផ្សេង​ៗពីនេះ​​ជា «អ្នក​ដែល​បោះ​លុយ​នេះ​ពិត​ជា​ក្រអឺតក្រទម, ប្រសិន​បើ​ខ្ញុំ​​ទៅ​កន្លែង​ផ្សេង លុយ​របស់​ខ្ញុំ​នឹង​ត្រូវ​បាន​គេ​យក​អស់ហើយ ខ្ញុំគ្រាន់តែចង់ដឹងថាហេតុអ្វីបានជាពួកគេទុកលុយយ៉ាងច្រើននៅក្នុងផ្ទះរបស់ពួកគេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×