ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បញ្ជាក់ពីតួនាទីភារកិច្ចទូលំទូលាយ និងមានកាតព្វកិច្ចធ្វើរបាយការណ៍ជូន នាយករដ្ឋមន្ត្រីសម្រេច !

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា ការងារសំខាន់ៗ របស់ក្រសួងអធិការកិច្ច មានចំនួន ៣ ជាគោល ÷ 
១- ការងារអធិការកិច្ច,
២- ទទួលបេសកកម្មពីរាជរដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ គឺការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្តិ ដែលមានជាធរមាននៅកម្ពុជា, និង
៣- ការទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ គឺទទួលពីប្រជាពលរដ្ឋ ព្រមទាំងមានសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៉ើបអង្កេតរាប់តាំងពីរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលដើមបណ្តឹងបានប្តឹងទៅក្រសួង។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែមករា នាទីស្តីការក្រសួង ក្នុងវេទិកាពិភាក្សា លើប្រធានបទ ” អធិការកិច្ចក្នុងបរិបទកំណែទម្រង់ ”  ដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងអធិការកិច្ច បានរៀបចំឡើង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានលើឡើងថា ក្រសួងអធិការកិច្ច មានសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវនៅតាមស្ថាប័ន ទាំងរឿងល្អ និងមិនល្អ។ បើឃើញថា ស្ថាប័ននោះល្អ ក្រសួងនឹងជួយផ្សព្វផ្សាយឲ្យយកជាគំរូ តែបើធ្វើអធិការកិច្ចទៅមានកំហុស ក្រសួងអធិការកិច្ច នឹងបន្តនីតិវិធី។ នីតិវិធីនោះ បើកំហុសតូចតាច ស្ថាប័ននោះនឹងត្រូវណែនាំអប់រំ និងកែប្រែ តែបើធ្ងន់ធ្ងរ ត្រូវស្រាវជ្រាវឱ្យច្បាស់ ធ្វើរបាយការណ៍ជូន សម្តេចនាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការ។

ឯកឧត្តម ហួត ហាក់ បានថ្លែងថា ក្រសួងអធិការកិច្ច មានបេសកកម្ម បង្ការ ទប់ស្កាត់ ទាំងអំពើពុករលួយនៅគ្រប់ស្ថាប័ន ទាំងការរំលោភបំពានផ្សេងៗ ភាពមិនប្រក្រដីទាំងឡាយនៅតាមស្ថាប័នរដ្ឋ និងបាតុភាពអសកម្ម។

គួរជ្រាបដឹងថា ភាពខុសគ្នារវាងក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានតួនាទីទទួលពាក្យបណ្ដឹងពីពលរដ្ឋ ហើយតាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ និងលើកវិធានការនានា ដែលពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនទាំងអស់ ស្របតាមនីតិវិធីជាធរមាន ដែលមានចែងក្នុងច្បាប់ស្ដិពីការប្រឆាំងអំពើពុករលួយ, និងរាល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវរាយការណ៍ទៅកាន់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ រួចហើយទើបចាត់ការតាមនិតិវិធី។

ចំណែកក្រសួងអធិការកិច្ច មានតួនាទីភារកិច្ចទូលំទូលាយ ដែលគោលការណ៍សំខាន់ មានចំនួន ៣ ចំណុច ÷ 
១- ការងារអធិការកិច្ច,
២- ទទួលបេសកកម្មពីរាជរដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ គឺការត្រួតពិនិត្យអនុលោមភាពនៃច្បាប់ និងបទដ្ឋានគតិយុត្តិ ដែលមានជាធរមាននៅកម្ពុជា, និង
៣- ការទទួលខុសត្រូវលើការទទួលពាក្យបណ្តឹង អង្កេត និងស្រាវជ្រាវ គឺទទួលពីប្រជាពលរដ្ឋ ព្រមទាំងមានសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៉ើបអង្កេតរាប់តាំងពីរូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលដើមបណ្តឹងបានប្តឹងទៅក្រសួង។

តួនាទីភារកិច្ចសំខាន់របស់ក្រសួងអធិការកិច្ចក្នុងបរិបទកំណែទម្រង់ គឺផ្តោតលើការចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ,  ការគ្រប់គ្រងគណនីយភាព ភាពមិនប្រក្រតីអំពើពុករលួយ បាតុភាពអសកម្ម ការរំលោភអំណាច រំលោភបំពានផ្សេងៗ ការគាបសង្កត់ជិះជាន់ដែលផ្ទុយនឹងទម្រង់ច្បាប់, ពង្រឹងការគោរព និងអនុវត្តច្បាប់ ជំរុញភាពស្អាតស្អំក្នុងការផ្តល់សេវាសាធារណៈ លើកស្ទួយយុត្តិធម៌សង្គម ទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ និងលើកកម្ពស់អភិបាលកិច្ចល្អ, និងមានកាតព្វកិច្ចធ្វើរបាយការណ៍គោរពជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម