Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​មន្ទីរ​មួយ​ចំនួន​ពន្លឿន​លើ​សំណុំ​ឯកសារ​បើកប្រាក់​បៀវត្សរ៍ ឲ្យបាន​លឿន​ដោយ​មិន​ត្រូវឲ្យមាន​ការយឺតយ៉ា​វ​ឡើយ​

តាកែវ​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ការដាក់​អោយ​អនុវត្ត​ចំណាត់​ថ្នាក់​រដ្ឋបាល ចំណាត់​ថ្នាក់​ភូមិសាស្ត្រ ចំណាត់​ថ្នាក់​មូលនិធិ និង​ចំណាត់​ថ្នាក់​គម្រោង នៃ​មាតិកា​ថវិកា នៅ​សាលប្រជុំ​នៃ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ២០ វិច្ឆិការ ២០១៧ លោក ហោ ប៊ុន​ណាវ​ឌ្ឍ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​បាន​មាន​ប្រសា​ស​ន៏ ថា​ការ​កិច្ចប្រជុំ​នៅ​ក្នុង​ថ្ងៃនេះ គឺ មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមជាមួយ រតនាគារ​ខេត្ត បាន​រៀបចំ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ដល់​មន្ត្រីរាជការ​ដែល​ពាក់​ព័ន្ធ​មួយចំនួន​នៅក្នុង​ខេត្ត​បាន​យល់ដឹង​ពី​ការ រៀបចំ​ជា​ការចង​ប្រព័ន្ធ​លើ​ការគ្រប់គ្រង​ឯកសារ​បើកប្រាក់​បៀវត្សរ៍ ដល់​មន្ត្រីរាជការ ។

យើង​ឃើញថា​កាលពីមុន​រាល់​ការបំពេញ​បែប​បទ​នេះ​គឺ​មាន​ការត្រួតពិនិត្យ​លើ​ក្រដាស​ឯកសារ ហើយ​ត្រូវបាន​ចំណាយ​ពេលវេលា​ច្រើន ធ្វើអោយមាន​ការយឺតយ៉ាវ ដូច្នេះ​ដើម្បី​ជាកា​រ​ពន្លឿន​ដល់​ការងារ​បើក​ប្រាក់​បៀវត្សរ៍ ក៏​ដូចជា​ការគ្រប់គ្រង​លើ​ឯកសារ​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្ថ បាន​រៀបចំ​ជាំ​ប្រព្ធន​ស៊ីស​ស្ទេ​មមួយ ដើម្បី​ចងក្រង​ជា​កម្មវិធី​មួយ​ដែល​គ្រប់គ្រង​លើ​ប្រព័ន្ធ​កំពុ្យ​ទ័រវិញ ។​

​ទទឹម​និង​ការ​ង​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​នេះដែរ លោក​ប្រធាន​រតនាគារ​ខេត្ត​បាន​លើក ឡើង​ពី​ការយឺតយ៉ាវ លើក​ការបញ្ជូន​នៅ​សំណុំ​ឯកសារ​បើកប្រាក់​បៀ​វត្ត​ន្ស៏ របស់​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន ដែល​បញ្ជូន​មក​រតនា​គារ​ខេត្ត ដូច្នេះ​ចាប់ពី​ពេលនេះ​តទៅ យើង​ត្រូវតែ​ជួយ​ពន្លឿន​នៅ​ការងារ​នេះ​ទាំងអស់គ្នា ដើម្បី​រតនាគារ​ខេត្ត​ងាយស្រួល​ក្នុង​ការ​ពន្លឿន​លើ​សំណុំ​ឯកសារ​នេះ ដើម្បី​រតនាគារ​ងាយស្រួល​ក្នុង​ការសុំ​ជា​សាច់ប្រាក់ សម្រាប់​បើក​ប្រាក់​បៀវត្សរ៍​នេះ​ជូន​មន្ត្រីរាជការ ។​

លោក ដួង សុវណ្ណ ប្រធានការិយាល័យ​គណនេយ្យ​រតនាគារ​ខេត្ត បានអោយដឹងថា ចំណាត់​ថ្នាក់​រដ្ឋា​បាល​ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែក​លើ​រចនា​សម្ពន័​នៃ​រដ្ឋបាល​ថ្នាក់​ជាតិ រួមទាំង​អង្គភាព​ថវិការ ចំណុះ​ក្រសួង ស្ថាប័ន និង​រចនា​សម្ពន័​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ចំណាក់​ថ្នាក់​នេះ អនុញ្ញាត​អោយ​យើង​បានដឹង​អំពី​ចំណូល និង​ចំណាយ ដែល​ត្រូវបាន​អនុវត្ត​នៅ​តាម​អង្គភាព​នីមួយៗ នៃ​រដ្ឋបាល​ទាំង​២​ថ្នាក់ ៕ តាកែវ​

×