Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកហូតតំណែងអធិការរងខណ្ឌជ្រោយចង្វារមួយរូប និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់ ក្រោមមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ សោម សុថារ័ត្ន អត្តលេខ ៧៩៤២៥ ពីអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឲ្យមកជាមន្ត្រី និងបន្ថយ ឋានន្តរស័ក្តិចំនួន១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី។ នេះបើតាមសេចក្ដីសម្រេចចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

បើតាមសេចក្ដីសម្រេចនេះ ការដកហូតមុខតំណែងពីអធិការរង ឲ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិចំនួន១ថ្នាក់នេះ បានធ្វើឡើងក្រោមមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×