ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃ៣០ មករា ២០២៦នេះ បានមានប្រសាសន៍ថា «កម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបញ្ជាក់ជំហរកម្ពុជា ក្នុងកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ខ្ញុំ, យង់ ពៅ គាំទ្រទស្សនៈជំហរនយោបាយកម្ពុជា លើបញ្ហាសង្គ្រាមថៃឈ្លានពាននេះ។ ពោលគឺកម្ពុជាត្រូវតែប្រឹងប្រើវេទិកាការទូតអាស៊ាន និងវេទិកាច្បាប់អន្តរជាតិផ្សេងៗទៀតដើម្បីស្វែងរកដំណោះស្រាយ ព្រោះកម្ពុជាមិនអាចចូលអន្ទាក់សង្គ្រាមមហិច្ឆតាឈ្លានពានរបស់ថៃបានឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



