Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​ហើយ! ទិញ​សេរ៉ូម​សិត​ត្រង់ មក​លាប​ខ្លួនឯង ជ្រលក់​បានតែ ១០ នាទី ស្រាប់តែ​លទ្ធផល​បែបនេះ

នៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៤ ទំព័រ Facebook ថៃមួយ បានលាតត្រដាងរឿងរ៉ាវនៃការត្អូញត្អែរពីអតិថិជនម្នាក់ ដែលបានចេញ​មក​ប្រាប់​ពី​បទ​ពិសោធ​ដ៏​គួរ​ឲ្យស្លុតចិត្ត ​បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ​ធ្វើអោយសក់ត្រង់​ម៉ាក​ជាក់លាក់មួយ ឬហៅថា សេរ៉ូមសិតត្រង់ ហើយក្រោយជ្រលក់​​បាន​តែ​ ១០​ នាទី ស្រាប់តែ​មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង មុន​នឹង​រក​ឃើញ​ថា ​សក់ដាច់​ចេញទាំង​ដុំៗ ជាពិសេស​នៅ​កណ្តាល​ក្បាលតែម្តង។ ហើយវាហាក់ជាមិនមែនករណីទើបតែកើតឡើងមួយគត់នេះទេ ដែលអតិថិជនទិញថ្នាំម៉ាកនេះយកទៅប្រើប្រាស់ ហើយសក់របស់ពួកគេជ្រុះយ៉ាងខ្លាំងបែបនេះ។

ម្ចាស់ការបង្ហោះនោះបាន​បញ្ជាក់​ថា «ពេល​ខ្ញុំ​ទុក​វា​ចោល​ប្រហែល ១៥ នាទី ខ្ញុំ​មាន​អារម្មណ៍​ក្រហាយ​ស្បែក​ក្បាល។ ខ្ញុំ​មើល​ទៅ​ហើយ​មាន​អារម្មណ៍​ថា​សក់​ខ្ញុំ​ត្រូវដាច់​ ដូច្នេះ​ខ្ញុំក៏​ប្រញាប់​ទៅ​លាង​វា ​ហើយ​ក៏​ដូច​អ្នក​ឃើញ (សក់ជ្រុះរហូតអស់ពីស្បែកក្បាល)។ ពេលនេះរោគសញ្ញាគឺក្តៅក្រហាយក្នុងស្បែកក្បាល មានការបាត់បង់ឈាម ហើយស្បែកក្បាលក៏តឹងទៀត»។

អតិថិជនរងគ្រោះនោះ បានបញ្ជាក់ថា ក្រោយ​ពេលបញ្ហាដ៏ធ្ងន់ធ្ងរនេះបានកើតឡើង នាង​បាន​ប្រញាប់ទាក់ទង​ទៅ​អ្នក​លក់ ប៉ុន្តែ គេបានប្រាប់ថា មិនទទួលខុសត្រូវទេ។ បើ​មាន​ការ​ទទួល​ខុស​ត្រូវ ​នោះ​គ្រាន់តែយកផលិតផលត្រឡប់​មក​វិញ ហើយសង​តម្លៃប៉ុណ្ណោះ​។

យ៉ាងណាមិញ ក្រោយរឿងនេះត្រូវ​បាន​លាត​ត្រដាង ​មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា​បាន​ជួប​រឿង​ដូច​គ្នា។ មតិ​អ្នក​លេង​អ៊ីនធឺណិត​បាន​សម្ដែង​ការ​អាណិត​ដល់​ម្ចាស់​រឿងជាខ្លាំង។ ខណៈមនុស្ស​មួយ​ចំនួន​ចាត់​ទុកថា នេះរឿង​ដែល​គួរ​ឱ្យ​ខ្លាច​ខ្លាំង​ណាស់។ តែទោះជាយ៉ាងណា អ្នក​ខ្លះបាន​ណែនាំ​ថា បើ​អ្នកចង់​តម្រង់​សក់ធ្វើ​ដោយ​ខ្លួន​ឯង អ្នក​មិន​គួរ​លាប​សូលុយស្យុង​ជិត​ឫសសក់​ពេក​ទេ ដើម្បីកុំថ្នាំចូលស្បែកក្បាល។ ហើយវាជាការល្អបំផុត ក្នុងការធ្វើវាជាមួយហាងដែលមានបទពិសោធន៍ វាមានសុវត្ថិភាពជាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×