Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកតា ផលិតសាប៊ូសម្រាប់លក់ខ្លួនឯង សំខាន់ស្ទីគ័រស្លាកយីហោ បិទនៅលើដប គឺថា…

ឃ្លីបវីដេអូ TIkTok មួយ បានកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ខណៈអ្នកនិយមលេងបណ្តាញសង្គមម្នាក់ៗមិនអាចទប់សំណើចបាន ក្រោយពីបានឃើញសកម្មភាពលោកតាម្នាក់វ័យជាង ៨០ ឆ្នាំ ទៅហើយ ខណៈកំពុងតែបិទស្ទីគ័រម៉ាកផលិតផល នៅលើដបសាប៊ូដែលគាត់ផលិតសម្រាប់លក់ដោយខ្លួនឯង គឺស្ទីគ័រភាគច្រើនពុំមានភាពត្រឹមត្រូវនោះទេ។

ក្នុង​ឃ្លីប​ដែលត្រូវបានបង្ហោះដោយគណនីអ្នកប្រើប្រាស់ TikTok ម្នាក់ឈ្មោះ kanthikanuch ​បង្ហាញ​ឱ្យ​ឃើញ​ថា លោក​តាម្នាក់​បាន​យក​ស្ទីគ័រ​ម៉ាក​សាប៊ូ​កក់សក់​ មកបិទវានៅលើដបសាប៊ូកក់សក់ ដែលបានច្រកបំពេញរួចហើយ។ លោកតាបាន​ដោះ​ស្ទីគ័រ​ម៉ាក​សាប៊ូកក់សក់​ចេញ​ពីផ្ទាំងក្រដាសយឺតៗ ហើយ​បិទ​វាលើ​ដប​ដោយ​អារម្មណ៍ស្ងប់ស្ងាត់បំផុត។

ទោះជាយ៉ាងណា ​ចំណុច​លេចធ្លោ​នៃ​សាប៊ូកក់សក់​ម៉ាក​យីហោ​នេះ ​គឺមិនមែន​ស្ថិតនៅលើ​គុណភាព​សាប៊ូ​តែមួយ​មុខ​នោះទេ​ ប៉ុន្តែវាក៏អាស្រ័យលើស្លាកនៅលើដបផងដែរ។

និយាយដល់ចំណុចនេះ នោះជឿថា អ្នកទស្សនាជាច្រើន ប្រហែលជាបានចាប់អារម្មណ៍រួចហើយ ព្រោះថា​គ្មាន​ស្លាក​ណា​ដែល​លោកយាយ និង​លោកតា​ បិទនៅ​លើ​ដបសាប៊ូ​នីមួយៗ​ បានត្រឹមត្រូវ​ឡើយ​។ ជាក់ស្តែង ក្នុងចំណោមនោះ គេបានរកឃើញថា ស្លាកខ្លះត្រូវបានដាក់បញ្ច្រាស ផ្អៀងទៅឆ្វេង ផ្អៀងទៅស្តាំ ឬមានស្លាកស្នាមបន្ថែមដែលភ្ជាប់មកជាមួយ ដែលលោកយាយគ្រាន់តែធ្វើវាហើយចូលគេង និងចិតផ្លែឈើហូប។

តាមរយៈរូបភាពដ៏គួរឲ្យអស់សំណើចនេះ ម្ចាស់គណនី TikTok ខាងលើ ក៏បានភ្ជាប់សារ​សរសេរបែបនេះ​ថា «ធ្វើការ​តាម​អារម្មណ៍​ មិន​ផ្តោត​លើ​ការ​លក់ សំខាន់ផ្តោត​លើ​ការ​សម្រាក ហាសហា»។

យ៉ាងណាមិញ បន្ទាប់ពីវីដេអូឃ្លីបនេះត្រូវបានផ្សព្វផ្សាយ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន ចាប់អារម្មណ៍ និងនាំគ្នាអស់សំណើច រហូតពោលពាក្យនិយាយលេងសើច​ថា «បើ​ដប​ណា​មួយ​មាន​ស្លាក​សញ្ញា​មិនត្រឹមត្រូវ នោះវា​ប្រាកដ​ជា​ក្លែងក្លាយហើយ!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×