ក្រុមអ្នកវិទ្យាសាស្ត្រ រាប់ឃើញសន្លាក់ឆ្អឹងខ្នង ២១៦ ឆ្អឹងជំនីរ ២៧ ពីគ្រោងឆ្អឹងនេះ។
គ្រោងឆ្អឹងនៃសត្វដ៏ធំមួយត្រូវបានក្រុមអាជ្ញាធរ អភិរក្សធម្មជាតិ រកឃើញនៅប្រជុំកោះ Commander ប្រទេសរុស្ស៊ី។
ការជីកគាស់កកាយមួយ ប្រើពេល ៨ម៉ោង បានជួយឲ្យក្រុមអ្នកអភិរក្សពិនិត្យដឹងថា វាជាឆ្អឹងរបស់អម្បូរគោសមុទ្រ Steller ដែលធ្លាប់រស់នៅក្នុងតំបន់ឆ្នេរសមុទ្រពីរុស្សី ដល់ Alaska ប្រទេសអាមេរិក។ អម្បូរសត្វនេះមានបណ្តោយដល់ទៅ ៦ម៉ែត្រ តែគួរឲ្យសោកស្តាយ ដែលវាបានរលត់ផុតពូជពីសតវត្សរ៍ទី ១៨ ដោយសារការតាមបាញ់ប្រមាញ់ជ្រុលហួសហេតុ -នេះបើតាមព័ត៌មាន The Sun។
ផ្នែកឆ្អឹងរបស់សត្វសមុទ្រនេះ ១ផ្នែកបានលេចមកលើឆ្នេរសមុទ្រ សំឡឹងទៅឃើញដូចជារឯងមួយអីចឹង។
ក្រុមអ្នកអភិរក្សបានរាប់ឃើញឆ្អឹងខ្នង ៤៥កង់ ហើយឆ្អឹងជំនីរចំនួន ២៧ ឆ្អឹងស្មាខាងឆ្វេង និងឆ្អឹងដទៃៗទៀតជាច្រើន ក្នុងគ្រោងឆ្អឹងដែលពុំមានក្បាលនេះ។
មុននោះអ្នកផ្សងព្រេងនៅតំបន់ប៉ូលខាងលិច ធ្លាប់សំឡឹងឃើញពួកវាផ្ទាល់ភ្នែក នៅមុនអំឡុងពេលដែលវាផុតពូជ។
គោសមុទ្រ Steller ត្រូវបានគេដាក់ឈ្មោះតាមអ្នកផ្សងគ្រោះថ្នាក់សញ្ជាតិអាល្លឺម៉ង់ Georg Steller -អ្នកបានឃើញវាដំបូងនៅឆ្នាំ ១៧៤១។