ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A និងបញ្ជាក់ថា ការអភិវឌ្ឍន៍មូលធនមនុស្ស ជាការជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ដោយម្នាក់ៗ ទទួលបានកាក់រូបហង្សចំនួន ១, សៀវភៅអានមួយប្រអប់ ដែលមានសៀវភៅក្រមង៉ុយមួយក្បាល និងសៀវភៅបណ្ឌិតអ៊ូចុង មួយក្បាល, ហ្គាឡាក់ស៊ីថែបមួយគ្រឿង (ឧបត្ថម្ភដោយក្រុមហ៊ុន ជីប ម៉ុង) និងថវិកា ២លានរៀល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភសម្ភារៈនិងថវិកាទាំងនេះ ធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ចំនួន ១៦៩១នាក់ និងបេក្ខជននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨នាក់ (ស្រី ១៤នាក់) នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤, ដែលនេះ ជាការលើកទឹកចិត្ត និងឆ្លើយតបទៅនឹង ការខិតខំរៀនសូត្ររបស់ បេក្ខជន រហូតទទួលបាននិទ្ទេសA។ បន្ថែមពីនេះ សម្តេចថែមទាំងបានផ្តាំផ្ញើឱ្យសិស្សនុសិស្សទាំងអស់បន្តការសិក្សា ដោយជោគជ័យសម្រាប់ជាមូលធនមនុស្សដ៏រឹងមាំសម្រាប់មាតុភូមិផងដែរ។

ជាមួយគ្នានេះដែរ សម្តេចធិបតី បានប្រកាសផ្តល់ជូន នាយក និងនាយិកា របស់គ្រឹះស្ថានសិក្សាដែលចូលរួម កម្មវិធីព្រឹកនេះ ចំនួន ៤២៨នាក់ ដោយម្នាក់ៗទទួលបាននូវប្រាក់មាសស្លឹង ចំនួន ១ , សៀវភៅអានមួយប្រអប់ និងថវិកាចំនួន ១លានរៀល ព្រមទាំងផ្តល់ថវិកាសម្រាប់សាលាទាំង៤២៨ ចំនួន ៣លានរៀលក្នុងមួយសាលាផងដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាការងារអាទិភាពស្ថិតក្នុងចំណោមយុទ្ធសាស្ត្របញ្ចបកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផ្ដោតលើការអប់រំបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ ជំនាញវិជ្ជាជីវៈ ហើយក៏ផ្ដោតលើការអប់រំសីលធម៌ ភាពជាពលរដ្ឋល្អផងដែរ ទើបយើងទទួលបានធនធានមនុស្សប្រកបដោយសក្ដានុពលខ្ពស់ ដែលមានលទ្ធភាពបន្តកសាងមូលធនមនុស្សសម្រាប់ជាតិទៅថ្ងៃមុខទៀត។

រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ដោយមានយុទ្ធសាស្ត្រទី១ ផ្ដោតជាចម្បងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិប្រកបដោយ ចីរភាព បរិយាបន្ន និងភាពធន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ

ចូលមើលព័ត៌មានថ្មីៗបន្ថែម