នារីវ័យ៣០ឆ្នាំម្នាក់ នៅខេត្តក្វាងទុង បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានចូលរួមការណាត់ជួបគ្នាដ៏ប្លែកមួយ ហើយជាមួយនឹងមុខមាត់ដ៏ស្រស់ស្អាត និងបុគ្គលិកលក្ខណៈគួរឲ្យទាក់ទាញ ជាហេតុធ្វើឲ្យនាងអាចទាក់ទាញចំណាប់អារម្មណ៍បុរសៗចំនួន ៣ នាក់មកសុំស្នេហ៍។ ប៉ុន្តែ បន្ទាប់មក កបញ្ហាដែលនាងត្រូវប្រឈមមុខ គឺនាងត្រូវជ្រើសរើសយកតែ១ប៉ុណ្ណោះ!។
នារីរូបនោះបានស្ទាបស្ទង់បុរសទាំងបីនាក់ នៅពីមុខនាងយ៉ាងយកចិត្តទុកដាក់។ អ្នកទី១ពាក់អាវដៃខ្លីពណ៌ស មានកម្ពស់ និងរូបរាងស្តង់ដារ ហើយមានវ័យកណ្តាល បើធៀបនឹងមនុស្សពីរនាក់ទៀត។ ពោលគឺបុរសម្នាក់នេះ មើលទៅដូចជាមនុស្សធម្មតា។
អ្នកបន្ទាប់ជាបុរសពាក់អាវខ្មៅ ឈរនៅកណ្តាល ខ្លួនខ្ពស់គួរស្គម។ បើប្រៀបធៀបទៅនឹងពីរនាក់ទៀត គាត់គឺក្មេងជាងគេ ហើយមុខមាត់របស់គាត់ត្រូវបានគេចាត់ទុកថា សង្ហាណាស់។ ដូច្នេះ មនុស្សជាច្រើនគិតថា នារីវ័យក្មេងម្នាក់នេះទំនងជាជ្រើសរើសមនុស្សម្នាក់នេះជាគូហើយ។
បុរសចុងក្រោយមានរូបរាងធម្មតា។ កម្ពស់ទាបបំផុត និងចាស់ជាងគេ ហើយគាត់ហាក់ដូចជាចាស់ជាងនារីវ័យក្មេងរហូតដល់ទៅប្រហែល ៧-៨ ឆ្នាំ ដូច្នេះមនុស្សជាច្រើនគិតថា នារីវ័យក្មេងទំនងជាមិនជ្រើសរើសមនុស្សនេះទេ។
ដោយឡែក ងាកមកចាប់អារម្មណ៍អ្នកនិយមលេងអ៊ីនធឺណិតវិញ ក៏បាននាំគ្នាពិចារណាបុរសបីនាក់នេះឡើងផុសផុលតែម្តង។ មនុស្សភាគច្រើនជ្រើសរើសបុរសដែលឈរកណ្ដាល ដោយសារតែរូបរាងខ្ពស់ និងសង្ហារបស់គាត់មើលទៅស្អាតជាងអ្នកដទៃយ៉ាងច្បាស់។ តែទោះជាយ៉ាងណា លទ្ធផលចុងក្រោយគឺជាមនុស្សដែលនារីវ័យក្មេងជ្រើសរើស ធ្វើឲ្យគ្រប់គ្នាមិននឹកស្មានដល់!។
ដំបូង នាងបានបដិសេធបុរសចំណាស់ជាងគេ ហើយបន្ទាប់មកបដិសេធបុរសសង្ហានៅកណ្តាល ដែលធ្វើឲ្យគ្រប់គ្នាស្រែកផ្អើល ហើយនៅទីបំផុត នាងបានសម្រេចចិត្តទៅលើបុរសដែលពាក់អាវពណ៌ស យកធ្វើជាគូជីវិត និងត្រៀមខ្លួនប្រាប់អ្នករាល់គ្នាពីមូលហេតុដែលយល់ឃើញផ្ទុយ។ តែយ៉ាងណាមិញ ពេលស្តាប់ហេតុផល ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតសរសើរនារីម្នាក់នេះថា នាងឆ្លាតហើយមានចិត្តចាស់ទុំខ្លាំងណាស់ ពេលខ្លះការជ្រើសរើសមនុស្សដែលសង្ហាបំផុត ឬល្អជាងគេអាចក្លាយជារឿងពិបាកទៅថ្ងៃអនាគត។ ដូច្នេះហើយបានជាគេជ្រើសរើសមនុស្សសាមញ្ញ។ ទោះជារូបរាងមិនល្អ និងអន់ជាង តែធ្វើឱ្យនាងមានសេចក្តីសុខ ជីវិតនឹងមិនមានសម្ពាធទេ មិនសូវបារម្ភខ្លាំងប៉ុន្មាននោះទេ។
តែផ្ទុយទៅវិញ ក៏មានមនុស្សមួយចំនួនបានបញ្ចេញមតិថា នារីម្នាក់នេះគិតច្រើនពេកហើយ។ ក្នុងកាលៈទេសៈបែបនេះ អ្នកគួរជ្រើសរើសមនុស្សដែលសង្ហាបំផុតជាមុនសិន ទោះជាពួកគេនឹងមានទំនាក់ទំនងស្នេហាយូរអង្វែងឬអត់ក៏ដោយ ព្រោះក៏អាចត្រូវការពេលមួយជីវិតដើម្បីជួបមនុស្សសង្ហាបែបនេះ ហើយបើមុខសង្ហាវិញ វានឹងធ្វើឱ្យអារម្មណ៍កាន់តែប្រសើរឡើង។
ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត មនុស្សគ្រប់រូបមានលក្ខណៈវិនិច្ឆ័យខុសៗគ្នាក្នុងការជ្រើសរើសដៃគូ ហើយជម្រើសចុងក្រោយគឺខុសគ្នា ដូច្នេះ អ្នកគួរគោរពការសម្រេចចិត្ត។ អ្វីដែលសំខាន់បំផុត គឺត្រូវស្វែងរកមនុស្សដែលសាកសមនឹងអ្នក ហើយជឿជាក់ថាបុរសនោះនឹងផ្តល់សុភមង្គលគ្រួសារដ៏ល្អ ពេញមួយជីវិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង