Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនជូនពលដ្ឋ និងពលករកម្ពុជានៅប្រទេសកូរ៉េខាងត្បូង

spot_img

ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានប្រកាសថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សេវាផ្តល់លិខិតឆ្លង ដែនជូនពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់ នៅប្រទេសកូរ៉េ បានចាប់ដំណើរការពីថ្ងៃនេះតទៅ ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី ១១ ខែមករាឆ្នាំ ២០២៤ នេះបានថ្លៃងសារនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ អាចប្រើសេវាផ្តល់ធ្វើលិខិតឆ្លងដែននៅសាធារណរដ្ឋកូរ៉េ ដោយពុំចាំបាច់ត្រឡប់មកធ្វើនៅកម្ពុជាឡើយ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។

ក្រសួងមហាផ្ទៃ នៅថ្ងៃទី ៥ ខែមករាឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។

អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។

ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូងបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ តទៅ។

យោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជា ស្ដីពីសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែមករា លើកឡើងថា ការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាដល់ប្រជាពលរដ្ឋ និងពលករកម្ពុជានៅកូរ៉េខាងត្បូង មានដូចជា ទីតាំងផ្តល់សេវា,ពេលវេលានៃការផ្តល់សេវាក៏ដូចជាឯកសារចាំបាច់ដែលត្រូវការសម្រាប់ការធ្វើលិខិតឆ្លងដែនជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×