Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាតជើង​យក្ស​អាថ៌កំបាំង​នាំ​សំ​ណាង នៅ​វត្ត​មួយ​ប្រទេស​ថៃ រហូត​មានការ​រៀបចំ​ពិធី​គោរព​បូជា​រាល់​ឆ្នាំ ព្រោះ​ជឿ​ថា​ជា​ស្នាមជើង​ព្រះពុទ្ធ

វត្ត Khao Tham Tao Ban Huai Sai ស្ថិតនៅឃុំ Ban Mai ស្រុក Khon Buri ខេត្ត Nakhon Ratchasima គឺជាកន្លែងទេសចរណ៍ដ៏ល្បីមួយនៅក្នុងប្រទេសថៃ ដែលមានភ្ញៀវទេសចរមកទស្សនាភាពស្រស់ស្អាត និងភាពអស្ចារ្យ ដូចជាថ្មធំៗជាដើម ក្នុងនោះជាពិសេស​ថ្ម​យក្ស​​ហិមាមួយ ដែលមានរូប​រាងដ៏មិនធម្មតាមើលទៅ​ស្រដៀង​នឹង​អណ្តើក​យក្ស ខណៈផ្ទៃខាងលើរបស់វាមានរូបរាងជាក្រឡាស្នូកអណ្តើកអ៊ីចឹង។ វាមាន​ទម្ងន់​រាប់​រយ​តោន ស្ថិតនៅទីដ៏​ខ្ពស់​ឆ្លង​កាត់​កំដៅ និង​ត្រជាក់​រាប់​រយ​ឆ្នាំ​មក​ហើយ។

កាន់តែពិសេសទៅទៀតនោះ គឺនៅក្រោមថ្មនេះក៏មានរូងភ្នំតូចមួយលាក់ទុកផងដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ភូមិ​ហៅ​កន្លែង​នេះ​ថា Khao Tham Tao។ ក្រោយមក វត្តមួយនេះត្រូវបានបង្កើតឡើង និងដាក់ឈ្មោះតាមកន្លែងនេះថាវត្ត Khao Tham Tao តែម្តងទៅ។

តែដោយសារតែលក្ខណៈពិសេស និងភាពអស្ចារ្យមិនបញ្ចប់នៅទីនោះ ជាហេតុធ្វើឲ្យមនុស្សមាន​ការ​រុករក​តំបន់​ជុំវិញ​កន្លែង​នេះ ហើយបានរកឃើញ​នៅវាល​ថ្ម​មួយ មាន​រណ្តៅ​ជម្រៅ​ប្រហែល​១​ហ្វីត មានស្លាកស្នាម​ស្រដៀង​នឹង​ជើង​មនុស្ស​យ៉ាងធំ ប្រវែង​ជាង​២​ម៉ែត្រ បោះ​ត្រា​លើ​វាល​ថ្ម ដែលធ្វើ​ឲ្យ​អ្នក​ខ្លះ​​បាន​ឃើញហើយ​មាន​ជំនឿ​ថា​អាច​ជា​ស្នាម​ជើង​របស់​ព្រះ​សម្មាសម្ពុទ្ធ។

អ្នកស្រី Kanchaporn Choengkratok មេភូមិ Huai Sai បាននិយាយថា ស្លាកស្នាមស្រដៀងនឹងបាតជើងមនុស្សនៅលើដីឥដ្ឋនេះ ត្រូវបានអ្នកចាស់សម័យបុរាណ បានប្រទះឃើញជាច្រើនទសវត្សរ៍មកហើយ។ វា​ក៏​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ផឹកទឹក និង​ចិញ្ចឹម​គោ ​កាលពី​អតីតកាល​ផង​ដែរ​។ ប៉ុន្តែ​វា​នៅ​តែ​មិន​ត្រូវ​បាន​គេ​ដឹងច្បាស់ពីអាថ៌កំបាំងនៃស្នាមជើងយក្សនេះរហូតមកដល់ពេលនេះ។ ក្រោយ​មក​ ក៏មាន​មនុស្ស​មួយ​ក្រុម​មក​ពី​ខេត្ត Uthai Thani ដែលបានអះអាងថា បានយល់​សប្តិ​ឃើញ​មាន​ស្នាម​ជើង​របស់​ព្រះ​សម្មាសម្ពុទ្ធ​នៅ​តំបន់​នេះ ហើយពួកគេក៏បានធ្វើដំណើរតាមសុបិន ដើម្បីឃើញផ្ទាល់ភ្នែក និងគោរពបូជា ព្រោះជឿថា ជាស្នាមជើងរបស់ព្រះពុទ្ធតែម្តង។

មនុស្ស​ខ្លះ​ បានមក​សុំ​លាភ​សំណាង​ក៏​បាន​សម្រេច។ អ្នកខ្លះឈ្នះឆ្នោតរដ្ឋាភិបាល រហូត​ដល់​មាន​ក្រុម​មួយ​មក​ធ្វើ​ការ​គោរពបូជា​រាល់​ឆ្នាំ​ នៅ​អំឡិង​ខែ​មីនា និង​មេសា៕​​ រក្សាសិទិ្ធដោយ៖ លឹម ហុង

×