Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​គំរូ​ណាស់! ប្រជាពលរដ្ឋ​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយ​ប៉ែត នាំគ្នា​បញ្ឈប់​រាល់​សកម្មភាព​ទាំង​អស់ ដើម្បី​គោរព​បទភ្លេង​ជាតិខ្មែរ

ជាការពិតណាស់ ការគោរពទង់ជាតិ គឺមិនមែនជាការគោរពផ្ទំាងកំណាត់នោះទេ តែជាការសម្ដែងនូវសេចក្ដីគោរពដឹងគុណ ចំពោះប្រទេស កងទ័ព វិញ្ញាណក្ខន្ធ នៃបុព្វការីជនដែលបានពលីជីវិត ដើម្បីការពារប្រទេសជាតិ និងរួមទាំងអ្នកដែលបានស្នាដៃកសាងអភិវឌ្ឍន៍ជាតិ ឲ្យមានការរីកចំរើនរហូតមកទល់សព្វថ្ងៃនេះ គឺជាទង្វើដ៏ល្អបំផុត។ ហេតុដូច្នេះ ក្នុងនាមជាប្រជាជនខ្មែរ គួរណាស់សម្ដែងនូវកាយវាចានិងចិត្ដស្មឹងស្មាធ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីធ្វើការគោរពទង់ជាតិជានិមិត្តរូប។

តែអ្វីដែលធ្វើឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺការគោរពទង់ជាតិ មិនមែនធ្វើឡើងតែនៅតាមបណ្តាស្ថាប័នរដ្ឋ និងសាលារៀនប៉ុណ្ណោះទេ តែសូម្បីតែនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឯណោះវិញ ក៏មានការចាក់នូវបទ «នគររាជ» ដែលជាបទភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ឲ្យប្រជាពលរដ្ឋខ្មែរដែលជាអ្នកធ្វើដំណើរ និងអ្នកប្រកបរបររកស៊ី ឆ្លងកាត់ច្រកព្រំដែន ត្រូវឈប់គោរពផងដែរ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានថតនិងយកមកបង្ហោះចែកចាយ ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ពេជ្រ សិលា» នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបង្ហាញឲ្យឃើញថា នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានប្រជាពលរដ្ឋខ្មែរទាំងអ្នកធ្វើដំណើរដោយយានជំនិះ អ្នកថ្មើរជើង និងអ្នកប្រកបអាជីវកម្មតាមដងផ្លូវទាំងអស់ បាននាំគ្នាផ្អាករាល់សកម្មភាពរបស់ពួកគេ ដើម្បីចូលរួមឈរគោរពទង់ជាតិ ក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់បំផុត នៅពេលបទភ្លេងជាតិ «នគររាជ» ត្រូវបានបន្លឺឡើងនាវេលាម៉ោង ៧ និង០០នាទីព្រឹក។

យ៉ាងណាមិញ ក្រោយពីបានឃើញទិដ្ឋភាពដ៏ប្រពៃនេះរួច មហាជនជាច្រើនបានកោតសរសើរថា ប្រជាពលរដ្ឋនៅច្រកប៉ោយប៉ែត ពិតជាគំរូណាស់ និងសំណូមពរឲ្យទីកន្លែងដទៃ គួរយកគំរូមួយនេះទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួនដូចនេះផង ដើម្បីបង្ហាញពីការគោរពដ៏ថ្លៃថ្លា ដល់បុព្វការីជនដែលបានពលីជីវិត ដើម្បីការពារប្រទេសជាតិ និងរួមទាំងអ្នកដែលបានស្នាដៃកសាងអភិវឌ្ឍន៍ជាតិរបស់យើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×