បុរសជនជាតិនេប៉ាល់វ័យ ៣៣ ឆ្នាំ ម្នាក់ ដែលធ្វើឲ្យមនុស្សជាជាច្រើនជឿជាក់ថាជា «ព្រះពុទ្ធចាប់ជាតិ» កាលពីពេលថ្មីៗនេះ ត្រូវបានប៉ូលិសចាប់ខ្លួនពីបទរំលោភទៅលើដូនជីម្នាក់តាំងពី ១៥ ឆ្នាំ នៅក្នុងអាស្រម និងករណីផ្សេងទៀត ទាក់ទងទៅនឹងការបាត់ខ្លួនមនុស្ស ៤ នាក់ យ៉ាងអាថ៌កំបាំង។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះដែលមានឈ្មោះ Lama Palden Dorje បានសាងភាពល្បីល្បាញជុំវិញពិភពលោក និងមានមនុស្សមិនតិចនោះទេ ដែលបានស្ម័គ្រគោរពប្រណិប័តន៍ និងដើរតាម តាំងពីអំឡុងឆ្នាំ២០០៥ បន្ទាប់ពីបុគ្គលរូបនេះ បានល្បីថាមិនក្រោកទៅណាឡើយ ដោយចង់តែធ្វើសមាធិនៅក្រោមដើមដើមពោធិតែម្នាក់ឯង ហើយបដិបត្តិសមាធិក្នុងកាលនោះរយៈពេល១០ខែជាប់គ្នា ដោយមិនក្រោកឡើង ឬញ៉ាំអ្វីទាំងអស់ ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ជនបរទេស មកគោរពប្រណិប័តន៍។
ដោយសារតែព័ត៌មានអំពីរឿងនេះ ត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក មនុស្សជាច្រើនបានធ្វើដំណើរទៅកាន់ដើមពោធិ៍ ដែល Lama ធ្វើសមាធិស្រដៀងទៅនឹងអ្វីដែលព្រះពុទ្ធបានធ្វើកាលពីជាង 2,000 ឆ្នាំមុន។ ទោះជាយ៉ាងនេះក៏ដោយ ក៏នៅតែមានក្មេងៗ និងអ្នកមិនជឿ បានយកដំបងមករំខាន ប៉ុន្តែ Lama នៅតែបន្តអង្គុយស្ងៀម ហើយធ្វើសមាធិ។ ការអនុវត្តរបស់ Lama ក៏ត្រូវបានបង្ហាញដោយកាមេរ៉ាវីដេអូ ដែលថតបាន ២៤ ម៉ោងក្នុងមួយថ្ងៃ។ មានវីដេអូនៃភ្លើងឆេះពេញកៅអីរបស់ឡាម៉ា ប៉ុន្តែ Lama គ្រាន់តែឈរនៅទីនោះ ហើយភ្លើងក៏រលត់ទៅវិញ។ Lama មិនមានរងរបួស ឬដើរចេញពីកន្លែងអង្គុយរបស់គាត់ទេ។
ចាប់តាំងពីពេលនោះមក មានសិស្សជាច្រើនបានមករក និងសុំរូបគេធ្វើជាគ្រូ ហើយថែមទាំងបានរៀបចំតាំងទីអាស្រម ដើម្បីបដិបត្តិសមាធិរួមគ្នានៅតាមបណ្ដាស្រុក និងក្រុងជាច្រើនផ្សេងទៀត ប៉ុន្តែ ច្រើនឆ្នាំក្រោយមក ពោលគឺនៅក្នុងឆ្នាំ២០១៩ ស្រាប់តែមានគ្រួសាររបស់សិស្សចំនួន ៤ នាក់ បានរាយការណ៍ថា សមាជិកគ្រួសាររបស់ពួកគេបានបាត់ខ្លួន។ បន្ទាប់ពីបានចូលទៅក្នុងទីសក្ការៈរបស់លោក Lama ខណៈដែលប៉ូលិសបានបញ្ជាក់ថា ករណីនេះស្ថិតក្នុងដំណើរការនៃការចាប់ផ្តើមការស៊ើបអង្កេតប៉ុណ្ណោះ ហើយមិនអាចផ្តល់ព័ត៌មានលម្អិតជាងនេះទេ។
តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺមុននេះ នៅឆ្នាំ២០១៨ លោក Lama Palden Dorje បានទទួលព័ត៌មានអំពីការយាយីសាសនារួចហើយ ដោយដូនជីអាយុ ១៨ ម្នាក់ បានរាយការណ៍ថា នាងត្រូវបានគាត់ចាប់រំលោភនៅក្នុងអាស្រម។ តាមព័ត៌មានឱ្យដឹងថា Lama បានរំលោភដូនជីនោះតាំងពីអាយុ១៥ឆ្នាំ មកម្ល៉េះ ប៉ុន្តែនាងមិនទាន់គ្រប់អាយុប្តឹងបាន ហើយប៉ូលិសក៏មិនទាន់ចោទប្រកាន់គាត់ពីបទរំលោភសេពសន្ថវៈនៅឡើយទេ ហើយនៅទីបំផុត បញ្ហាត្រូវបានស្ងប់ស្ងាត់។ ទោះជាយ៉ាងណា មានបណ្តឹងរាប់សិបទៀត ពីករណីរំលោភបំពានលើរាងកាយ ដែលលោក Lama បានលើកហេតុផលថា ដោយសារមនុស្សទាំងនេះមករំខានខ្លួន ពេលខ្លួនកំពុងធ្វើសមាធិ។
ទោះជាយ៉ាងណា យោងតាមការិយាល័យស៊ើបអង្កេតកណ្តាល Ram Bahadur Bamchan ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ពីផ្ទះរបស់គាត់នៅក្នុងតំបន់ Kathmandu ដោយប៉ូលិសបានដាក់ខ្នោះដៃ និងធ្វើសេចក្តីថ្លែងការណ៍នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវបានគេបង្ហាញថា គាត់បានព្យាយាមរត់គេចខ្លួនដោយលោតពីលើបង្អួចជាន់ទីពីរ នៅពេលដែលគាត់បានឃើញមន្រ្តីប៉ូលីស ប៉ុន្តែមិនបានជោគជ័យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង