ល្មុតសាច់ក្រហម មានបណ្តោយផ្លែពី ១៧Cm-២២Cm ទម្ងន់ផ្លែតូចបំផុតគឺ ៤០០ gr ខណៈពេលដែលទម្ងន់ផ្លែធំបំផុតគឺ ២គីឡូក្រាម ឯណោះ ។ ល្មុតនេះពូជវាសម្បូរនៅប្រទេសថៃ ។
ល្មុតនេះមានប្រភពដើមចេញពីបណ្តាប្រទេសនៅអាមេរិកកណ្តាល វាមានរាងទ្រវែង សំបកដូចសំបកល្មុតស្រុកយើងដែរ ។
មិនខុសពីឈ្មោះរបស់វាទេ ល្មុតសាច់ក្រហមខាងក្នុងរបស់វាពិតជាក្រហមមែន ។
វាមានបណ្តោយផ្លែពី 17cm-22cm ។ ផ្លែតូចបំផុតមានទម្ងន់ 400gr ហើយធំបំផុតដល់ទៅជាង ២Kg ឯណោះ ។
រីឯថ្លៃលក់របស់វាក៏មិនធម្មតាឡើយ គឺស្មើ ៣០ដង នឹងល្មុតស្រុកយើង ។
សំខាន់គឺ ពូជល្មុតនេះងាយដាំ និងលូតលាស់ល្អនៅលក្ខខណ្ឌធាតុអាកាសកម្ពុជាយើង ។ ប្រទេសវៀតណាមគេកំពុងដាំនៅតំបន់វាលរាបទន្លេមេគង្គ ។
ចាប់ពីពេលចេញផ្កាមក រហូតដល់ពេលទុំបេះបានគឺចន្លោះ 5-6ខែ ។
វាមានក្លិនក្រអូប ផ្អែមដូចល្មុតស្រុកយើង ហើយក៏មានផ្ទុកនូវរសជាតិបំប៉នល្អៗ សម្រាប់សុខភាព ៕ បូព៌ា