Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះសង្ឃ​មួយ​អង្គ សុខចិត្ត​ទម្លាក់​បាត​ចោល ស្ទុះ​ទៅ​ជួយសង្គ្រោះ​ស្រ្តី​រងគ្រោះ ទោះ​មិន​សមរម្យ​ពី​ការ​ប៉ះពាល់​មនុស្ស​ស្រី ខណៈ​ព្រះអង្គ​បាន​លើក​ហេតុផល​បែបនេះ​ថា…

ព្រះសង្ឃថៃមួយអង្គ បានធ្វើឲ្យមហាជនសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ថ្លៃថ្លាដែលមិនអាចមើលនឹងភ្នែក ដោយព្រះសង្ឃអង្គនោះ បានប្រញាប់ប្រញាល់ជួយសង្គ្រោះបឋមដល់បុរសវ័យក្មេងម្នាក់ និងស្រ្តីម្នាក់ ដែលបានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅនៅម្តុំ Soi Ying Charoen តាមបណ្តោយផ្លូវ Khlong Si Wata Klom ក្នុងភូមិលេខ៨ ឃុំ Nadi ស្រុក Muang ខេត្ត Samut Sakhon។

ក្រោយហតុការណ៍នេះកើតឡើង ព្រះសង្ឃអង្គនោះដែលមានព្រះនាម Mai បានមានសង្ឃដីកាថា នៅព្រឹកប្រហែលម៉ោង ៦ និង៤០នាទី ខណៈគាត់កំពុងនិមន្តបិណ្ឌបាត ស្រាប់តែឃើញគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង។ ពេល​នោះ គាត់​ឃើញ​ថា​មាន​មនុស្សម្នា​មកចោមរោម​អ្នក​របួស។ ដូច្នេះ គាត់​បាន​និមន្ត​ត្រឡប់​មក​វិញ ហើយក៏​ឃើញ​ថា​មាន​គ្រោះ​ថ្នាក់​រវាង​រថយន្ត​និង​ម៉ូតូ។ មនុស្ស​ពីរ​នាក់​បាន​ដេកស្តូកស្តឹងនៅនឹងកន្លែង ក្បែរ​ចិញ្ចើម​ផ្លូវ ដែលជាស្ត្រី​វ័យ​កណ្តាល​ម្នាក់ និង​ក្មេង​ប្រុស​ម្នាក់។

ព្រះសង្ឃចិត្តល្អអង្គនេះ ក៏បានឲ្យដឹងផងដែរថា «ពេលអាត្មាទៅជិតអ្នកភូមិ ពួកគេនិយាយថា កុំប៉ះ កុំប៉ះ! ហៅឡានពេទ្យមកហើយ។ ប៉ុន្តែ អាត្មា​ប្រាប់​ពួកគេទៅ​វិញ​ថា មិន​អី​ទេ រថយន្ត​សង្គ្រោះ​មិន​ទាន់​មក​ដល់​ទេ។ អាត្មាសុំ​ទៅ​ជួប​អ្នករង​របួស ​ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​​ជា​មុន​សិន ព្រោះ​កាល​នៅ​មិន​ទាន់​​បួស អាត្មា​ធ្លាប់​ធ្វើ​ជា​អ្នក​ជួយ​សង្គ្រោះ​ដោយ​ស្ម័គ្រ​ចិត្ត នៅមូលនិធិ Ramkatanyu អាចជួយអ្នករបួស និងវាយតម្លៃអ្នករបួសបាន ហើយរក​ឃើញថា ​ស្ថានភាព​របស់​យុវជន​ម្នាក់​មាន​របួស​ស្រាល មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ ប៉ុន្តែ​​ស្ត្រីម្នាក់ស្ថិតស្ថានភាព​ធ្ងន់ធ្ងរ ដោយ​បាក់​ឆ្អឹង​នៅ​ជង្គង់​ស្តាំ និង​កជើង​។

ព្រះសង្ឃខាងលើបន្តថា «នៅ​ពេល​នោះ​ ដំបូង​ អាត្មាក៏​មាន​អារម្មណ៍​ស្ទាក់​ស្ទើរ​ចំពោះ​ភាព​មិន​សមរម្យ​នៃ​ការ​ប៉ះ​ស្ត្រី​រង​របួស ប៉ុន្តែអាត្មាបានសម្រេចចិត្ត ព្រោះគិតថាជីវិតរបស់មនុស្សគឺសំខាន់ណាស់។ ដូច្នេះ អាត្មាបានទៅជួយដោយមិនស្ទាក់ស្ទើរ។ បន្ទាប់ពីបានជួយសង្គ្រោះបឋមចហើយ អាត្មាក៏បានដើរត្រឡប់ទៅបិណ្ឌបាតពីញាតិញោមដែលរង់ចាំការប្រគេនបច្ច័យ និងអាហារ មុនពេលអ្នករងរបួសត្រូវបានរថយន្តសង្គ្រោះ មកដឹកយកទៅព្យាបាល​នៅ​មន្ទីរពេទ្យ​សាមុត​សាខុន។

ព្រះអង្ឃក៏បានផ្តាំផ្ញើជាសារយ៉ាងដូច្នេះថា យើងត្រូវតែមានទឹកចិត្ត ជួយសង្គ្រោះបឋម មិន​ថាអ្នករបួស​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ ព្រោះ​ជីវិត​មនុស្ស​យើង ​គឺ​សំខាន់​ជាង​អ្វីៗទាំងអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×