Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុង​សាងសង់​ប្រព័ន្ធ​លូ កម្មករ​ប្រទះឃើញ​ថូ​បុរា​ណ ១៩ អ្នកជំនាញ​ទម្លាយ​រឿង​មិន​នឹកស្មាន​ដល់ «កំណប់​ពីអ​តី​ត​កាល» ដែល​មានតម្លៃ​រាប់​សិប​លាន

ខណៈពេលដែលកំពុងសាងសង់ប្រព័ន្ធលូនៅជិតទីក្រុង Seville ប្រទេសអេស្ប៉ាញ កម្មករសំណង់បានរកឃើញកាក់បុរាណចំនួន 600 គីឡូក្រាមដែលមានអាយុកាលតាំងពីសម័យរ៉ូម៉ាំង។ យោងតាមអ្នកជំនាញ នេះគឺជារបកគំហើញប្រវត្តិសាស្ត្រដ៏ពិសេស និងមានអត្ថន័យបំផុត។

អ្នកស្រី Ana Navarro មកពីសារមន្ទីរបុរាណវិទ្យា Seville ដែលជាអង្គភាពគ្រប់គ្រងកាក់បុរាណ បាននិយាយថា «វាគឺជាការប្រមូលកាក់បុរាណដ៏ពិសេសមួយ ដែលកម្រមានការរកឃើញស្រដៀងគ្នាបែបនេះទេ»។

គេបានឲ្យដឹងថា កាក់រាប់ពាន់ទាំងនេះមានតាំងពីសតវត្សទី៣ ឬទី៤ ហើយមាននៅក្នុងថូបុរាណរ៉ូម៉ាំងចំនួន ១៩ (ដែលមានដៃកាន់២)។ បើទោះមិនមានជាចំនួនជាក់លាក់ ប៉ុន្តែអ្នកជំនាញនិយាយថា វាពិតជាមានតម្លៃរហូតដល់រាប់លានអឺរ៉ូ ឬស្មើនឹងរាប់លានដុល្លារផងដែរ។

មនុស្សមួយចំនួនជឿថា «កំណប់ទ្រព្យ» នេះអាចត្រូវបានកប់នៅពេលដែលគេទើបតែជីកយករ៉ែ និងរក្សាទុកដើម្បីផ្តល់ប្រាក់ឈ្នួលដល់ទាហាន ឬមនុស្សដែលធ្វើការនៅក្នុងប្រព័ន្ធសាធារណៈ។ កាក់នេះក៏មានការឆ្លាក់ពីសម័យអធិរាជ Maximian និង Constantine ផងដែរ ហើយក៏ត្រូវបានគេជឿថា មិនដែលចូលចរាចរសាធារណៈទេ ព្រោះមានសញ្ញានៃការពាក់ ឬប្រេះតិចតួច។

អ្នកស្រី Navarro បានមានប្រសាសន៍ថា «ភាគច្រើននៃប្រាក់ថ្មី ហើយខ្លះជាប្រាក់ មិនមែនសំរិទ្ធទាំងស្រុងនោះទេ»។

អ្នកស្រីក៏បានឲ្យដឹងថា នៅពេលរកឃើញ “កំណប់ទ្រព្យដ៏ធំ” នេះ អាជ្ញាធរមូលដ្ឋានបានបញ្ឈប់ជាបន្ទាន់ នូវការសាងសង់បំពង់ទឹក ហើយគ្រោងនឹងជីកកកាយតំបន់ដែលបានរកឃើញក្រឡកាក់បុរាណនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×