រាប់សតវត្សរ៍ហើយ ឆ្កែស្ទើរក្លាយជាសមាជិកមួយ មិនអាចឲ្យបានក្នុងសង្គមមនុស្ស ។ទាំងនោះព្រោះតែភាពស្មោះត្រង់ ស្រឡាញ់ និងហ៊ានពលិកម្មដើម្បីម្ចាស់របស់វា ។
ឆ្កែមួយក្បាលឈ្មោះ Way កាន់តែពិសេសជាងនេះទៅទៀត វាបានក្លាយជាវរៈជនក្នុងដួងចិត្តមនុស្សជាច្រើន ក្រោយពេលបានសណ្តាប់ពីរឿងដែលវាបានធ្វើ ដើម្បីសង្គ្រោះជីវិតទារក ម្នាក់ត្រូវគេបោះបង់ចោលក្នុងអាកាសធាតុដ៏ត្រជាក់… ។ រឿងរ៉ាវរបស់វាត្រូវបានផ្សាយលើទូរទស្សន៍ទៀតផង ។
… អាហ្សង់ទីន នារដូវត្រជាក់ ។ តាមវិធីមួយធំ Way កំពុងត្រាច់ចរស្វែងរកអាហារឲ្យកូនតូចៗរបស់វា ។ ដល់កន្លែងមួយមានស្នូរក្មេងយំ -ទារកម្នាក់ពុំបាន១ខែ ស្រួលបួលផង កំពុងរងារញាក់ញ័រ កណ្តាលរាត្រី ដ៏ត្រជាក់… ។
សភាវៈជាម្តាយបានអង្រួនចិត្តរបស់វា Way បានសង្គ្រោះទារក ហើយប្រឹងការពារជីវិតវា ដោយប្រើកម្តៅខ្លួនប្រាណរបស់វាដើម្បីកម្តៅឲ្យទារក ក្រោយពេលពាំនាំយកមកដាក់ក្នុង “សំបុក” របស់វា ។
រឿងរ៉ាវត្រូវបានដឹងនៅពេលនាង Alejandra Griffa ដែលជាពលរដ្ឋម្នាក់រស់នៅក្បែរនោះ ឮសូរសម្រែកយំរបស់ទារកនៅព្រឹកព្រលឹមថ្ងៃបន្ទាប់ ។ ពេលដើររកតាមស្នូរសំឡេងយំ នាងប្រទះឃើញជើងទារកលេចចេញក្នុងហ្វូងកូនឆ្កែក្បែរមេរបស់វា ។ នាងប្រញាប់នាំយកទារកនោះទៅកាន់មន្ទីរពេទ្យភ្លាម ។
នៅទីនោះទារក ត្រូវបានថែទាំយ៉ាងមធ្យ័ត ។ ក្រុមវេជ្ជបណ្ឌិតប្រាប់ថា ប្រសិនបើយឺតជាងនេះបន្តិចទៀត ទារកនេះអាចស្លាប់ព្រោះគាំងបេះដូង ។
ភ្លាមៗនោះដែរ ប៉ូលិសបើកការស៊ើបអង្កេតទើបដឹងថា វាជាកូនរបស់ស្ត្រីវ័យ ៣៣ឆ្នាំម្នាក់ ដែលកើតរោគផ្លូវចិត្ត បន្ទាប់ពីសម្រាល ទើបនាងបានយកវាទៅគ្រវាត់ចោលទាំងពុំមានសតិចងចាំ ។ យ៉ាងណាក៏ស្រីជាម្តាយត្រូវបានប៉ូលិសចាប់ខ្លួន បម្រើឲ្យការស៊ើបអង្កេត ៕ បូព៌ា