នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យព្រឺសម្បុរយ៉ាងខ្លាំង ខណៈដែល «ដើមគគីរ» ១ដើម ដែលប៉ាន់ប្រមាណមានអាយុកាល ១០០ ឆ្នាំ ទោះ ដែលលិចកប់ប្រឡាយទឹក ទោះជាខំយកអេស្កាវ៉ាទ័រ មកលើកយ៉ាងណាក៏ដោយ ក៏នៅតែលើកមិនចេញពីក្នុងស្រះបានឡើយ រហូតទាល់តែនិមន្តព្រះសង្ឃឲ្យមកធ្វើពិធីបន់ស្រន់ ទើបអាចលើកវាបានភ្លាមៗ ខណៈអ្នកភូមិបានជឿជាក់ថា ដើមគគីរនេះមានបារមីនៅចាំថែរក្សា។
ទាក់ទងនឹងរឿងដ៏ចម្លែកនេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ អ្នកកាសែតបានចុះទៅយកព័ត៌មាន ហើយក៏បានឃើញអ្នកភូមិ និងព្រះសង្ឃ គ្រូអាចារ្យ បានកំពុងធ្វើពិធីសូត្រធម៌ អុជធូប បន់ស្រន់ដល់បារមីម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំបើកផ្លូវ ដើម្បីលើកដើមគគីរនោះចេញពីស្រះទឹក បន្ទាប់ពីបុរសម្នាក់បានយកអេស្កាវ៉ាទ័រ មកលើកអស់រយៈពេល ២ ថ្ងៃ មកហើយ តែលើកមិនចេញពីប្រឡាយនោះទេ ទើបសម្រេចចិត្តនិមន្តព្រះសង្ឃ មកជួយធ្វើកិច្ចសុំឲ្យអាចយកចេញពីក្នុងប្រឡាយផង។ ហើយអ្វីដែលគួរឲ្យព្រឺសម្បុរខ្លាំងនោះ គឺគ្រាន់តែការបន់ស្រន់ត្រូវបានបញ្ចប់រួចភ្លាម ស្រាប់តែអេស្ដាវ៉ាទ័រ អាចលើកដើមគគីរនោះចេញពីក្នុងប្រឡាយបានយ៉ាងងាយតែម្តង។
តាមការសាកសួរ លោក Samrerng Khaydon ដែលជាម្ចាស់ស្រែដែលនៅជិតប្រឡាយនោះ បាននិយាយថា នៅថ្ងៃមុននេះ គាត់បានមកបោះសំណាញ់ ហើយក៏ប្រទះឃើញឈើមួយដើមលិចក្នុងទឹក។ ពេលយើងចុះទៅមើលទើបដឹងថាជាដើមគគីរដ៏ធំ។ ដូច្នេះ គាត់ក៏ទៅប្រាប់អ្នកភូមិ ហើយប្រាប់ទៅព្រះចៅអធិការ ដើម្បីសុំយកដើមគគីរនេះមកវត្ត រួចគាត់ក៏បានយកអេស្កាវ៉ាទ័រ មកលើកវាចេញពីទឹក។ ទោះជាយ៉ាងណា គាត់បានព្យាយាមលើកវាអស់រយៈពេល២ថ្ងៃ ប៉ុន្តែមិនអាចលើកទេ។ ជាងនេះទៅទៀត សូម្បីខ្សែចំនួនពីរក៏ត្រូវបានដាច់ដែរ ដែលត្រូវបានគេជឿថា ដោយសារតែការធ្វើឡើងនេះ មិនបានសុំការអនុញ្ញាតពីគេដែលរក្សាឃុំគ្រងដើមឈើនេះ។ ប៉ុន្តែបន្ទាប់ពីនិមន្តព្រះសង្ឃ និងធ្វើពិធីរួច ក៏អាចលើករួច ធ្វើឲ្យគ្រប់គ្នាជឿនាំគ្នាព្រឺសម្បុរយ៉ាងខ្លាំង។
ជុំវិញហេតុការណ៍ដ៏ចម្លែកនេះផងដែរ អ្នកស្រី Somchuen Sakhiri ដែលមកធ្វើពិធីបន់ស្រន់សុំលើកដើមគគីរ បាននិយាយថា ពេលមកដល់ដំបូង អ្នកស្រីមិនមានអារម្មណ៍អ្វីទេ។ ប៉ុន្តែនៅពេលអុជ ដើម្បីធ្វើពិធីសុំការអធ្យាស្រ័យ និងសុំបារមីវត្ថុសក្តិសិទ្ធិ ជួយបើកផ្លូវចប់សព្វគ្រប់ ស្រាប់តែអេស្កាវ៉ាទ័រអាចលើកដើមឈើចេញពីទឹកភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង