គណនីអ្នកប្រើប្រាស់ TikTok មួយបានបង្ហោះវីដេអូឃ្លីបនៃហេតុការណ៍អាថ៌កំបាំង បន្ទាប់ពីចាក់ដីពេញភ្លាម ទឹកក៏លេចចេញមកបែបនេះ ប៉ុន្តែបរិមាណទឹកមិនកើនឡើងទេ ដោយភ្ជាប់សារបញ្ជាក់ថា៖ «ដំបូងឡើយ ពួកគេបានបិទទាំងអស់នូវកន្លែងមានទឹកនោះ ប៉ុន្តែ វានៅតែផុសចេញមកទៀត… តើវាជាអ្វី? ឆ្ងល់???»។
នៅក្នុងឃ្លីបបានបង្ហាញ តំបន់នេះត្រូវបានគ្របដណ្ដប់ដោយដីរួចហើយ ហើយនៅកណ្តាលតំបន់នោះមានអណ្ដូងមួយដែលមានទទឹងប្រហែល២អ៊ីញ ដែលកំពុងផុសឡើងបែបនេះ។ វាហាក់ដូចជាទឹកកំពុងពុះគ្រប់ពេល ហើយបរិមាណទឹកមិនកើនឡើងទាល់តែសោះ ព្រោះវាមិនហូរទៅណាទេ វានៅតែឆ្អិននៅកន្លែងដដែល វាដូចជាខ្យល់កំពុងរុញទឹក។
ក្រោយពីការបង្ហោះនោះត្រូវបានគេចុះផ្សាយ មានមនុស្សជាច្រើនចូលមកបញ្ចេញមតិ។ អ្នកខ្លះនិយាយថាវាអាចជាបំពង់ទឹកដែលខូច ប៉ុន្តែអ្នកបង្ហោះបានលើកឡើងថា ប្រសិនបើបំពង់ទឹកបែក ទឹកច្បាស់ជាបានហូរហើយជន់លិចតំបន់នោះហើយ ខណៈអ្នកបង្ហោះពន្យល់បន្ថែមថា៖ កន្លែងនេះពីដើមជាព្រៃលិចទឹក។ បន្ទាប់មក គាត់ចាក់ដីបំពេញ មុនពេលទឹកលេចឡើងដ៏ចម្លែកបែបនេះ។
លើសពីនេះទៅទៀត មានអ្នកពន្យល់ថា «ទម្ងន់ដីជុំវិញ សម្ពាធខ្លាំងរុញខ្យល់ចេញ ប្រសិនបើមានទឹក វានឹងជន់ហៀរហូរហើយ» ។ ផ្សេងទៀតនិយាយថា «ទឹកដែលធ្លាប់នៅក្នុងដីនោះគ្មានផ្លូវចេញទេ។ នៅជាប់នឹងរន្ធនោះមានដានកង់រថយន្តធំបានបើកកិនបណ្តាលឱ្យទឹកហូរចេញ។ ស្រទាប់ដីក្រាស់ធ្វើឱ្យទឹកត្រូវប្រើសម្ពាធច្រើនដើម្បីជ្រាបចូលមកវិញ ដូច្នេះមានពពុះខ្យល់»។
ខណៈពេលដែលមនុស្សជាច្រើនបាននិយាយថា អាចមានខ្យល់ខាងក្រោម ឬឧស្ម័ន អ្នកបង្ហោះក៏បាននិយាយថា «នៅក្រោមប្រហែលជាឧស្ម័ន ដែលបានមកពីការពុកផុយនៃព្រៃ ខ្ញុំគិតថាវាប្រហែលជាបែបនោះ»។
យ៉ាងណាមិញ ក្រៅពីអ្នកដែលចូលមកវិភាគយ៉ាងហ្មត់ចត់ ក៏នៅមានមនុស្សជាច្រើនដែលចូលមកខមិនបែបលេងសើច និងថាទំនងអ៊ីចឹងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
@tanyenun 🧐คือตอนแรกก็เอาดินกลบไปหมดแล้วนะ ! มันก็เป็นบ่อมาอีก…คือรัย? งง??? #บ_ทรัพย์ธีระนันท์❤ #รับเหมาถมดิน #รับงานดินทุกรูปแบบ #📲0877146212 ♬ เสียงต้นฉบับ – Lu_kead @