ស្ត្រីម្នាក់រស់នៅក្នុងខេត្ត Henan ប្រទេសចិន បានជំនះចំពោះការជំទាស់របស់ឪពុកម្តាយនាង មិននាងរៀបការជាមួយមនុស្សដែលនាងស្រលាញ់ ព្រោះនាងមានទំនុកចិត្តជាពិសេសចំពោះស្នេហារបស់នាង។ ដូច្នេះហើយបានសម្រេចចិត្តថា ឪពុកម្តាយនាងគ្មានជម្រើសអ្វីក្រៅពីយល់ព្រមឱ្យពួកនាងរៀបការនោះទេ។
នៅពេលគិតថា អាពាហ៍ពិពាហ៍នឹងនាំមកនូវសុភមង្គល ប៉ុន្តែក្រោយពីផ្លាស់ទៅរួមរស់នៅផ្ទះជាមួយគ្នា ស្ត្រីវ័យក្មេងបានដឹងយ៉ាងឆាប់រហ័សថា ប្តីរបស់នាងជាមនុស្ស «កូនក្មេង» ដោយគាត់បានស្តាប់បង្គាប់ឪពុកម្តាយរបស់គាត់ពេញរយៈពេល ១៧ ឆ្នាំ នៃអាពាហ៍ពិពាហ៍។ នាងមិនដែលមានថ្ងៃរស់នៅស្រួលនោះទេ ប៉ុន្តែនាងតែងតែអត់ធ្មត់ និងត្រូវតែទទួលយក ដោយសារតែអ្វីៗរូបនាងជាអ្នកជ្រើសរើសខ្លួនឯង។ ហើយដោយសារតែគិតដល់កូនៗនៅតូច ដូច្នេះ នាងស៊ូទ្រាំលំបាកនឿយហត់រហូតដល់១៧ឆ្នាំ។
រហូតដល់កូនទាំងពីររបស់នាងមានអាយុពេញវ័យ ហើយយល់ពីស្ថានភាពម្ដាយរបស់ខ្លួន ពួកគេក៏បានគាំទ្រការលែងលះរបស់ម្តាយពួកគេ មិនចង់ឱ្យម្តាយបន្តរងទុក្ខទេ។ ហើយជាមួយនឹងការយល់ដឹងរបស់កូនៗ និងការគាំទ្រពីឪពុកម្តាយរបស់នាងផងដែរ ដូច្នេះស្ត្រីម្នាក់នេះបានសម្រេចចិត្តលែងលះ។
ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ គឺប្តីរបស់នាង និងក្រុមគ្រួសាររបស់ប្តី មិនបានអនុញ្ញាតឲ្យនាងលែងលះនោះទេ ហើយបានស្វែងរកគ្រប់មធ្យោបាយដើម្បីការពារការលែងលះ។ នៅពេលដែលការចរចាចុងក្រោយបានបរាជ័យ ស្ត្រីនោះគ្មានជម្រើសអ្វីក្រៅពីប្តឹងលែងលះដោយឯកតោភាគីឡើយ។ នាងបានតតាំងអស់រយៈពេលជាយូរមកហើយ។ ទីបំផុតនាងបានទទួលជោគជ័យក្នុងការលែងលះ និងបញ្ចប់អាពាហ៍ពិពាហ៍ដ៏សែនឈឺចាប់។
នៅពេលដែលការលែងលះត្រូវបានបញ្ចប់ គ្រួសាររបស់នាងកំពុងរង់ចាំនៅមាត់ទ្វារផ្ទះរបស់ប្តីរបស់នាង។ ហើយពួកគេក៏បានយកផាវមកអុជនៅមុខផ្ទះអតីតប្តី។ ពួកគេចង់អបអរសាទរកូនស្រីដែលបានដើរចេញពីសមុទ្រនៃទុក្ខ។ ស្ត្រីរូបនេះក៏បានបន្ថែមថា គ្រួសារប្តីនាងមានឈ្មោះល្បី ហើយត្រូវបានអ្នកជិតខាងជាច្រើនតែងតែនិយាយដើម។ ទោះបីជាយ៉ាងណា ដោយសារតែនាងធ្លាប់ស្រលាញ់ស្វាមីខ្លាំងកាលពីពេលកន្លងមក ទើបនាងមិនអើពើនឹងការព្រមានរបស់អ្នកជិតខាងនោះទេ។
បើតាមបងស្រីរបស់ស្ត្រីរូបនេះបានឲ្យដឹងថា គ្រួសារប្តីនាងតែងតែនៅពីក្រោយការញុះញង់នេះ។ បុរសនោះគ្មានគំនិតឯករាជ្យទេ។ ប្អូនស្រីរបស់គាត់ត្រូវរងទុក្ខយ៉ាងខ្លាំង។ គ្រួសាររបស់នាងបានណែនាំឱ្យនាងលែងលះគ្នាជាយូរមកហើយ ប៉ុន្តែដោយសារក្តីស្រឡាញ់ចំពោះកូន ប្អូនស្រីរបស់នាងមិនអាចសម្រេចចិត្តបានទេ ទាល់តែកូនធំឡើងទើបយល់ និងជួយម្តាយក្នុងការលែងលះ។
រឿងរ៉ាវរបស់ស្ត្រីលែងលះម្នាក់នេះ បានទាក់ទាញអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន។ ជាពិសេស ពួកគេភ្ញាក់ផ្អើលចំពោះឪពុកម្តាយក្មេកដែលកំពុងរង់ចាំ អុចកាំជ្រួចនៅមុខផ្ទះកូនប្រសារ។ ក្នុងនោះ ពួកគេបានចូលរួមអបអរសាទរឡើងព្រោងព្រាតថា៖ «សូមឲ្យ១០ពិន្ទុ គាំទ្រការលែងលះរបស់ម្តាយពួកគេ នេះបង្ហាញថានាងត្រូវស៊ូទ្រាំនឹងការឈឺចាប់ប៉ុណ្ណា», «ការបាញ់កាំជ្រួចគឺជាវិធីមួយនៃការរំសាយអារម្មណ៍តានតឹង និងកំហឹងជំនួសកូនស្រីរបស់ខ្ញុំ។ វាពិបាកនឹងស្រមៃមើលថានាងបានឆ្លងកាត់អ្វីដែលនាងបានឆ្លងកាត់រយៈពេល ១៧ ឆ្នាំមកនេះ», «នៅពេលដែលអាពាហ៍ពិពាហ៍លែងមានសុភមង្គល។ ការលែងលះគឺជាការរំដោះសម្រាប់ប្តីប្រពន្ធ ខ្ញុំសង្ឃឹមថាអ្នកនឹងរកឃើញសុភមង្គលថ្មីក្នុងជីវិត», «នាងមានសំណាងណាស់ដែលមានឪពុកម្ដាយដែលតែងតែតាមដាននិងគាំទ្រនាង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង