Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​ស្រីបារ​មី​កំពូល​ម៉ូត និង​ពូ​មគ្គុ​ទេស​ ត្រូវ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ឡើង​ប្រាសាទព្រះ​វិហារ ក៏​នាំគ្នា​ឡាំប៉ា​ផ្អើល និង​រក​ចង់​ប្តឹ,,ង​បុគ្គលិក​ទៀ​ត

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងក៏ដូចចូលរួមគាំទ្រយ៉ាងខ្លាំង ចំពោះអាជ្ញាធរជាតិប្រាសាទព្រះវិហារ ដែលបានរេរាំងស្រ្តីកំពូលម៉ូត ដែលអះអាងថាបារមីព្រះនាងឥទ្រ្ទទេវីចូលសណ្ឋិត មិនឲ្យឡើងចូលប្រាសាទព្រះវិហារជាដាច់ខាត ដែលធ្វើឲ្យគ្រូស្រីរូបនេះ និងបុរសមគ្គុទេសទេសចរណ៍ម្នាក់ នាំគ្នាឡាំប៉ា និងសូម្បីគំរាមប្តឹងបុគ្គលិកដែលមករេរាំងថែមទៀតផង។

ជាក់ស្តែង តាមរយៈវីដេអូជិត ៨ នាទី បុរសជាបុរសមគ្គុទេសទេសចរណ៍ ដែលមនុស្សជាច្រើនធ្លាប់ស្គាល់ បានចេញមុខសួរទៅកាន់អាជ្ញាធរថា តើខុសច្បាប់អ្វីទៅ ដែលគ្រាន់តែពួកខ្លួនឡើងមករាំរែកដែលមិនមែនជាការចេះតែស្រមើលស្រមៃ នឹកឃើញ និងក៏ដូចដើម្បីបង្ហាញអំពីវប្បធម៌ ប្រពៃណី សាសនា ទៅកាន់ពិភពលោកសោះហ្នឹង!! និងថែមទាំងចោទប្រកាន់អាជ្ញាធរថា ធ្វើតាមការញុះញង់ ធ្វើមិនស្មើភាពគ្នា ក្នុងនាមជាខ្មែរដូចគ្នា!។ លើសពីនេះ គ្រូស្រីកំពូលម៉ូត និងបុរសជាប្តី ក៏បានគំរាមចង់ប្តឹងបុរស និងនារីម្នាក់ ដែលជាបុគ្គលអាជ្ញាធរជាតិ នៅព្រះវិហារទៀតផង បន្ទាប់ពួកគេបានចូលទៅលុបរូបថត ដែលគ្រូស្រីបានថតនៅទីនោះ។

តែទោះយ៉ាងណា មហាជនជាច្រើនបានសម្តែងការសាទរយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់អាជ្ញាធរ។ ហើយក្នុងនោះ អ្នកលេងបណ្តាញសង្គមម្នាក់ បានលើកឡើងថា «ការពារបុគ្គលខុស នាំអ័ពយសតាមគ្នា! មកពីព្រះនាងធ្វើខុសឆ្គងខ្លួនឯង ជាទង្វើកម្មខ្លួនឯង ធ្វើលើសខ្លួនឯង មិនដឹងខ្លួនខុស ធ្វើរឿងមិនគម្បីខុសពីធម្មតា ចូលរូបនូវការយំស្រែក ធាតុពិតខាងក្រៅរឡាក់រឡើក ធ្វើឲ្យ មើលទៅមិនសមរម្យ, បារមីពិតប្រាកដមិនឡប់ឡែអញ្ចឹងទេ បូករួមនិងម្ចាស់ស្នងរូបឡប់ឡែទៀតរឹតតែយ៉ាប់។ បារមីពិតប្រាកដគឺស្ងប់ស្ងាត់ដោយសីលនិងបារមី»។

ដោយឡែក បុរសមគ្គុទេសទេសចរណ៍ឯណេះវិញ ក៏ត្រូវបានមហាជនព្រលះឲ្យឡើងម៉ាចាស់ដៃថា៖ «ខ្មែរគ្មានបារមីឆ្កួតចឹងទេ គេដេញសមហើយ បារមីពិតព្រះនាងទេវី មិនចូលមនុស្សមានប្តីកូនចឹងទេ ឈប់ទៅអាណិតអ្នកមើលផងប្លុកអត់អស់ទេ ហើយពូនេះដើរហ្គាយសុខៗ កុំអោយគេស្អប់អី កែទៅ, ពូឯងគេអោយប៉ុន្មាន បានខំម៉េស??? កាលមុនខំសរសើរ ឥលូវពុលលុយ ឡប់ដែរបាត់!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×