Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​គ្រប់សព្វ​ហើ​យ! មក​ដូរ​សំបក​កង់​ថ្មី មាន​លុយ​មិន​គ្រប់ គ្រាន់តែ​ឮ​ថៅកែ​កា​រ៉ា​ស់​ថា​នឹង​ដោះ​កង់​ចេញ​វិញ ស្រាប់តែ…

នេះជារឿងមួយដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលគេបានដឹងថា បុរសម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី បានដាក់មេប្រូចបើកឡានរត់ពីកន្លែងជាងជួសជុលរថយន្តទាំងបង្ខំ ដោយសារតែពុំមានលុយគ្រប់គ្រាន់ បន្ទាប់ពីប្តូរកង់ថ្មីរថយន្តរួច។

នៅក្នុងវីដេអូដែលត្រូវបានចែករំលែកនៅលើ Facebook យើងអាចមើលឃើញរថយន្ត Proton Wira ពណ៌ខ្មៅមួយគ្រឿង បានចតនៅផ្លូវម្ខាងនៃកន្លែងហាងជួសជុលរថយន្តមួយកន្លែង ខណៈមានបុរស២នាក់ ដែលត្រូវបានដឹងថាជាជាងឡាន កំពុងឈរនៅក្រោយឡាន ខណៈបុរសម្នាក់ពាក់អាវពណ៌ទឹកក្រូច កាន់ដងដូយ ដែលកំពុងដាក់នៅខាងក្រោមកង់រថយន្ត។

ប៉ុន្តែ អ្វីដែលគួរឲ្យញាក់សាច់នោះ គឺខណៈពេលនោះ បុរសម្ចាស់រថយន្តស្រាប់តែបានជាន់ហ្គា រួចរោទិ៍ម៉ាស៊ីនបង្កើនល្បឿនភ្លាមៗ បណ្តាលឲ្យរថយន្តអូសនាំទាំងឧបករណ៍ «ដូយ» ទៅជាប់ជាមួយ ហើយមានផ្សែងចេញពីការកកិតរវាងសំបកកង់ និងផ្លូវឡើងហុយទ្រលោមតែម្តង។ មួយសន្ទុះ​ក្រោយមក រថយន្ត​ក៏​បានបើករត់​បាត់ ខណៈជាងជួសជុលឡានទាំងពីរព្យាយាមដេញតាម តែមិនបានសម្រេចនោះទេ។

តែយ៉ាងណាមិញ ចំពោះហេតុការណ៍ដ៏ហួសចិត្តនេះ ដែលបានកើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ២០២៤ វេលា​ម៉ោង​៩​ព្រឹក ត្រូវបានគេនិយាយថា អ្នកបើករថយន្ត Proton Wira បានមកប្តូរសំបកកង់ថ្មី ហើយមានលុយតិចតួចមិនគ្រប់សម្រាប់តម្លៃសំបកថ្មីនោះទេ។

ដោយ​សារ​មានលុយ​មិន​គ្រប់​គ្រាន់ ហើយថៅកែការ៉ាស់ឡានក៏​បាន​និយាយ​ថា ពួក​គេ​នឹង​ដោះ​សំបក​កង់​ចេញវិញ ស្រាប់តែម្ចាស់រថយន្ត Wira ពណ៌ខ្មៅ នៅពេលឮបែបនេះ ក៏បានផ្ទុះកំហឹង ហើយស្រែកជេរពួកគេ មុននឹងស្ទុះចូលទៅក្នុងរថយន្ត រួចបើកចាកចេញទៅទាំងស្ថានភាពបែបនេះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

source: facebook

spot_img
×