Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧ខែឆ្នាំ២០១៨ បង្ក្រាបជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាង៤ពាន់ករណី ទម្ងន់ជាង៣០០គីឡូក្រាម

ភ្នំពេញ ៖ នៅរយៈពេល៧ខែឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន​៤៣៨១​ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ៨៦៨២នាក់ ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង៣០០គីឡូក្រាម។

របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨​នេះ បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បង្ក្រាបសរុប៤៣៨១ករណី ឃាត់ខ្លួន​៨៦៨២នាក់ ស្រី៧៦៣នាក់ ជនបរទេស១៣៥នាក់ ស្រី២៩នាក់ មាន១៤សញ្ជាតិ។ ១៖ ករណីជួញដូរគ្រឿងញៀនចំនួន២៨១៦ករណី ឃាត់ខ្លួន៥០៧០នាក់(ស្រី៥៤៦នាក់)។ ២៖ ករណីប្រើប្រាស់គ្រឿងញៀន១៥៦៥ករណី ឃាត់៣៦១២នាក់ (ស្រី២១៧នាក់)។ សមត្ថិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទជាង៣០៧គីឡូក្រាម និង៨៧៣កញ្ចប់ កញ្ឆាក្រៀមជាង២៥គីឡូក្រាម និង១២៦៥៤៧ដើម សម្ភារៈដែលត្រូវបានឃាត់រួមមាន៖ រថយន្ដ៤៥គ្រឿង ម៉ូតូ១០៥១គ្រឿង ទូរ​ស័ព្ទ​​ចំនួន២៨២១គ្រឿង ជញ្ជីងចំនួន១០៨គ្រឿង អាវុធខ្លីចំនួន១៤ដើម អាវុធវែងចំនួន១០ដើម៕ ដោយ ៖ បញ្ញាស័ក្តិ

×