Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទប្រកាន់ គ្រូបង្រៀន២នាក់ ពីបទលួចទឹកថ្នាំខ្មៅ គ.ជ. ប និងផ្តន្ទាទោស ដាក់គុកម្នាក់ៗ ៦ ខែ តែទោសត្រូវព្យួរ និងឲ្យទៅផ្ទះវិញ

ភ្នំពេញ ៖ ​លោកគ្រូ និង អ្នកគ្រូបង្រៀន ​២​នាក់ដែលជាប់ពាក់ព័ន្ធ​ពី​បទលួច និង​សមគំនិត​លួច​ទឹកខ្មៅ​របស់ គ​.​ជ​.​ប នៅ​វេលា​ម៉ោង​ប្រមាណ ៦​ល្ងាច ថ្ងៃ​ទី​៣១ កក្កដា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ បើក​ការ​ជំនុំជម្រះ​ ហើយ​បាន​ប្រកាស​សាលក្រម​ភ្លាម​ៗ ចោទ​ប្រកាន់ពីបទលួច ដោយផ្តន្ទាទោស​ម្នាក់​ៗ៦​ខែ តែ​ទោស​នោះ​ត្រូវ​បាន​ព្យួរ​ទាំងអស់ គឺ​គ្រូបង្រៀន​ទាំង​ពីរ​នាក់ មិន​ត្រូវ​បាន​ឃុំខ្លួន​ទេ ពេល​​​បិទ​សវនាការ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព វិលត្រឡប់ទៅផ្ទះ​វិញ​។

ជនជាប់ចោទម្នាក់ឈ្មោះ ទែន រតនា ភេទប្រុស អាយុ៤២ឆ្នាំ និង ម្នាក់ឈ្មោះ ជា សុធារី ភេទស្រី អាយុ៤៦ឆ្នាំ ជាគ្រូ​បង្រៀន​នៅ​អនុ​វិទ្យា​ល័យហ៊ុន សែន ជម្ពូវ័ន សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនជាប់ឈ្មោះ ជា សុធារី ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទលួច ចំណែកជនជាប់ឈ្មោះ ទែន រតនា ចោទប្រកាន់ពី​បទសមគំនិតក្នុងអំពើលួច ទឹកខ្មៅជ្រលក់ចង្អុលដៃរបស់ គ.ជ.ប ។

ប្រភព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៣១ កក្កដា សមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជូនគ្រូបង្រៀន ដែលជាជនជាប់ ចោទ២នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការ ធ្វើ​ការ​សាកសួរ រឿងលួចទឹកខ្មៅជ្រលក់ចង្អុលដៃរបស់គ.ជ.ប ។ ដំបូងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកគ្រូ ជា សុធារី តែម្នាក់ទេ ប៉ុន្តែ​ក្រោយ​ការសាកសួរយកចម្លើយអ្នកគ្រូ បានជាប់ពាក់ពន្ធទៅ និង លោកគ្រូម្នាក់ទៀត ទើបតំណាងអយ្យការ តម្រូវឲ្យសមត្ថកិច្ចនាំមក​ទាំងពីរនាក់តែម្ដង ។

នៅក្នុងសវនាការនាសាលា ដំបូងរាជធានីភ្នំពេញ អ្នកគ្រូបានសសរភាពថា បានលួចយកទឹកខ្មៅគ.ជ.ប នោះ ដោយសារលោកគ្រូ បានពឹងពាក់ឲ្យគាត់ ជួយយកដបទឹកថ្នាំខ្មៅនោះ មកជ្រលក់ដៃ ព្រោះលោកគ្រូជាប់រវល់នៅថ្ងៃបោះឆ្នោត មិនបានទៅបោះឆ្នោត និង​គេ និងមិនមានស្នាមទឹកខ្មៅជាប់ចង្អុលដៃដូច ដូច្នោះបានជាគាត់យកឲ្យ ។ ចំណែកលោកគ្រូវិញបានបដិសេធទៅ និងសំដីអ្នកគ្រូ ដែលចោទប្រកាន់យ៉ាងដូច្នោះ ហើយលោកគ្រូក៏បានតបទៅអ្នកគ្រូវិញថា ខ្ញុំគ្រាន់តែនិយាយថា បើសិនជាខ្ញុំមិនបានទៅបោះឆ្នោត ខ្ញុំអាចសុំទឹកថ្នាំខ្មៅរបស់គ.ជ.ប មកជ្រលក់ចង្អុលដៃបានអត់ ។ ទោះបីលោកគ្រូបដិសេធក៏ដោយ ក៏តំណាង​អយ្យការ​នៅតែ​តម្កល់​ការចោទប្រកាន់ពីបទលួច ហើយស្នើអោយចៅក្រមសម្រេចតាមច្បាប់ ។

បើតាមផេកហ្វេសប៊ុករបស់ ឈ្មោះសាំង សុង បានសរសេរថា ទេវតាបរាមុខ អ្នកគ្រូ ជា សុធារី បង្រៀននៅវិទ្យាល័យ ជម្ពូរវ័ន្ត ផ្នែក​ពលរដ្ឋវិទ្យា ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ តែងជេរប្រមាថដល់សម្ដេចតេជោ ស្ទើរជាសាធារណៈ ទោះ​នៅក្នុង​សាលា​ក៏​ដោយ។ លោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យជម្ពូវ័ន បានស្គាល់ច្បាស់ណាស់ អំពីសន្ដានគ្រូបង្រៀន ខ្វះសីលធម៌ម្នាក់នេះ។ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០:៣០នាទី គាត់បានលួចដបទឹកថ្នាំជ្រលក់ចង្អុលដៃ ពីការិយាល័យបោះឆ្នោតលេខ ១៤០១ ចាក់យកពាក់កណ្ដាល ក្នុងនាមគាត់ជាប្រធានមណ្ឌលទៀតផង៕ ដោយ ៖ បញ្ញាស័ក្តិ

×