តាកែវ ៖ សសៃគុយទាវបាញ់កាញ់ដែលផលិតនៅតាមសិប្បកម្មនានានៅក្នុងខេត្តតាកែវ ដែលពីមុនត្រូវបានមន្ត្រីជំនាញកាំកុងត្រូលខេត្តបានធ្វើត្តេសរកឃើញថាមានការដាក់សាធាតុគីមីបូរ៉ាក់នៅលើសរសៃគុយទាវ ដែលនាំអោយប៉ះពាល់សុខភាពដល់អ្នកបរិភោគនោះ ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា ម្ចាស់សិប្បកម្មទាំងអស់នោះបានបញ្ឈប់ការដាក់សារធាតុគីមីនេះហើយ បន្ទាប់ពីអាជ្ញាធខេត្តបានចេញសេចក្ដីជូនដំណឹងស្ដីពីការហាមឃាត់និងទប់ស្កាត់ការប្រើប្រាស់ទំនិញមានសារធាតុគីមី។
ថ្លែងនៅក្នុងឱកាសចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅផ្សារសំរោងយ៉ោង ស្រុកបាទីនៅព្រឹកថ្ងៃទី ២០ ខែ វិឆ្ឆិការ ឆ្នាំ ២០១៧ នេះ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានថ្លែងថា ក្រុមអាជីវករដែលដាក់លក់ទំនិញជាគ្រឿងបិរភោគ គ្រឿងកំប៉ុង បន្លែផ្លែឈើនៅតាមផ្សារនានាក្នុងខេត្តតាកែវភាគច្រើនកាន់តែមានការយល់ដឹងច្រើនអំពីសុវត្ថិភាពចំណីអាហារ និងលក់តែទំនិញដែលមានគុណភាពល្អ មានអនាម័យត្រឹមត្រូវ និងគ្មានការដាក់សារធាតុគីមីបន្ថែម ទៀតនោះទេ ជាពិសេសសសៃគុយទាវបាញ់កាញ់ដែលផលឹតតាមសិប្បកម្មនានានៅក្នុងខេត្តដែលកន្លងមកមន្ត្រីរបស់លោកធ្វើតេស្តរកឃើញសាធាតុគីមីបូរ៉ាក់នោះ ឥឡូវនេះសរសៃគុយទាវទាំងនោះគឺមិនត្រូវបានរកឃើញវត្តមានសារធាតុគីមីបូរ៉ាក់ទៀតនោះទេ ។
លោកប្រធានសាខាកាំកុងត្រូលបាន បន្ថែមទៀតថា កន្លងមកបន្ទាប់ពីមន្ត្រីកាំកុងត្រូលបានរកឃើញមានសាធាតុគីមីនៅលើសសៃគុយទាវនិងនៅលើខ្ញីដែលបានដាក់លក់នៅលើទីផ្សារ មន្ត្រីជំនាញរបស់យើងក៏បានជូនដំណឹងទៅកាន់រដ្ឋបាលសាលាខេត្តតាកែវ ហើយឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការហាមឃាត់និងទប់ស្កាត់កុំអោយមានការប្រើប្រាស់សាធាតុគីមីផ្សេងៗនៅលើផលឹតផលគ្រប់ប្រភេទនិងម្ហូបអាហា។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក៏បានលើកឡើងពីការចាត់វិធានការណ៏តឹងរឹងតាមផ្លូវច្បាប់ចំពោះម្ចាស់សិប្បកម្មដែលបន្តផលឹតសសៃគុយទាវដាក់សាធាតុគីមី។ ដូច្នោះការបញ្ឈប់ដាក់សាធាតុគីមីនៅលើសសៃគុយទាវបាញ់កាញ់ និងខ្ញី គឺបានបង្ហាញឲ្យឃើញពីស្មារតីទទួលខុសត្រូវរបស់អាជីវករនិងម្ចាស់សិប្បកម្ម ពីការគិតគូរសុវត្ថិភាពចំណីអាហារ ដែលដាក់លក់នៅលើទីផ្សារ ៕ តាកែវ