Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​វ័យក្មេង​ប្រកាស​ឈប់​លេងឆ្នោត​ពេញ​មួយ​ជីវិត ព្រោះ​លើក​នេះ​ជា​ក្តី​ស្រមៃ​បាន​ក្លាយជា​ការពិត ឈ្នះ​រង្វាន់​ទី១រហូតដល់​ទៅ​ជាង ៣៣ ម៉ឺន​ដុល្លារ ដោយ​លើក​ហេតុផល​បែបនេះ​ថា…

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសថៃ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញស្រ្តីវ័យក្មេងម្នាក់ បានប្រកាសឈប់លេងឆ្នោតពេញមួយជីវិត ព្រោះលើកនេះ សុបិនក្លាយជាការពិត ដែលនាងបានឈ្នះរង្វាន់លេខ១ ចំនួន ១២ លានបាត ឬស្មើជាង ៣៣ ម៉ឺនដុល្លារអាមេរិក។

អ្នកស្រី ឆារ៉ាន់យ៉ា នឿងប៊ុនម៉ា អាយុ ៣៧ ឆ្នាំ បានបង្ហើបប្រាប់អ្នកសារព័ត៌មានដោយទឹកមុខញញឹម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ថា នាងជាមនុស្សចូលចិត្តទិញឆ្នោតរដ្ឋាភិបាល និងទិញនៅក្នុងកម្មវិធីកាបូប (wallet) ដែលត្រូវបានលក់ជាប្រចាំក្នុងតម្លៃ ៨០ បាត ជាមួយនឹងលេខ 2 និង 3 ខ្ទង់ចុងក្រោយ ហើយឈ្នះជាញឹកញាប់ រហូតទិញម៉ូតូថ្មីមួយគ្រឿង។ អ្នកស្រី ឆារ៉ាន់យ៉ា បន្តថា បន្ទាប់ទិញបានម៉ូតូ១គ្រឿង អ្នកស្រីចង់បានស្លាកលេខ ០៥៩៧៩ ហើយអ្នកស្រីទិញលេខនេះយកមកផ្សងសំណាងក្នុងឆ្នោតរដ្ឋាភិបាល លេខ ០៥៩៧៩ ជាច្រើនលើកជាប់ៗគ្នា។

រហូតមកដល់ពេលថ្មីៗនេះ អ្នកស្រី ឆារ៉ាន់យ៉ា បានទិញឆ្នោតក្នុងកម្មវិធី Pao Tang លេខ 05979 ដោយបន្ថែមលេខ 1 នៅខាងមុខ (ទិញ 2 សន្លឹក) និងទិញលេខផ្សេងទៀត បចំនួន 17 សន្លឹក។ សម្រាប់លើកនេះ អ្នកស្រីបានបើកទូរទស្សន៍នៅពេលល្ងាច ហើយមើលការចាប់ឆ្នោតរដ្ឋាភិបាល ជាមួយនឹងលេខរង្វាន់ទី១។ ពេល​នោះ អ្នកស្រី​ឃើញ​ថា​មាន​លេខ 79 ក៏បាន​គិត​ថា​ប្រហែល​ជា​ត្រូវ​ឆ្នោត​លេខ​២ ប៉ុន្តែ​ពេល​គាត់​បើកមើល​ក្នុង App ​នោះ អ្នកស្រី ឆារ៉ាន់យ៉ា ពិត​ជា​ស្លុតចិត្តឡើងសន្លប់ ពេល​ដឹង​ថា បាន​ឈ្នះ​ឆ្នោត​រង្វាន់​ទី​១ ​២​សន្លឹក ហើយ​នាំគ្នាស្រែក​ពេញ​មុខហាង ខណៈឪពុកម្តាយ និងបងប្អូន មកជួយម៉ាស្សា និងរកថ្នាំពេទ្យឱ្យហូប ផ្អើលដល់អ្នកភូមិមកចូលរួមអបអរសាទរព្រោងព្រាត។

អ្នកស្រី ឆារ៉ាន់យ៉ា បានបន្តថា នៅពេលដែលដឹងខ្លួនឡើង ខ្ញុំសប្បាយចិត្ត ហើយនឹកស្មានមិនដល់ថា ខ្ញុំនឹងឈ្នះឆ្នោតរង្វាន់ទី១ ដែលមានទឹកប្រាក់សរុបចំនួន ១២ លានបាត បែបនេះនោះទេ។ ហើយជាមួយប្រាក់ដ៏ច្រើនច្រើននេះ អ្នកស្រីនឹងយកប្រើប្រាស់សម្រាប់មើលថែគ្រួសារ និងសន្សំទុកជាទុនសម្រាប់កូនៗរៀនសូត្រ ហើយ​បាន​សន្យា​ខ្លួន​ឯង​ថា «បើ​ខ្ញុំ​ឈ្នះ​រង្វាន់​ទី​១ ខ្ញុំ​នឹង​ឈប់​ទិញ​ឆ្នោត​រដ្ឋាភិបាល ហើយ​ឈប់​លេង​ឆ្នោត​អស់​មួយ​ជីវិត ព្រោះ​ខ្លាច​ថា​លុយ​ដែល​គេ​ទទួល​នឹង​បាត់រលាយអស់ទៅវិញ»។

ចំណែក​អ្នកស្រី ហ្វា​ទី​ម៉ា នឿង​ប៊ុ​ន​ម៉ា អាយុ​៥៣​ឆ្នាំ ត្រូវជា​ម្តាយបាននិយាយថា «កូនស្រី​ខ្ញុំ​ជា​មនុស្ស​ល្អ​ដែល​តែងជួយ​គ្រួសារ បើក​ហាង​លក់ដូរ​។ ហើយ​កូន​ស្រី​របស់​ខ្ញុំ​ចូល​ចិត្ត​​លេង​ល្បែង ហើយ​តែង​តែ​ទិញឆ្នោត។ ពេល​កូន​ស្រី​ខ្ញុំ​ដឹង​ថា​ឈ្នះ​រង្វាន់​ទី​១ ខ្ញុំ​អង្គុយ​នៅ​មុខ​ហាង​មើល​ចៅ។ ចំណែក​កូនស្រី​​លក់ដែលកំពុងលក់​របស់​ក្នុង​ហាង​ បាន​ស្រែក​ខ្លាំងៗ​ហាង​ថា​ឈ្នះ​រង្វាន់​លេខ​១។ ពេលនោះ ខ្ញុំបានប្រាប់​កូនស្រី​ឱ្យ​ស្ងប់ស្ងាត់​ ប៉ុន្តែ នាងចាប់​ផ្ដើម​ហាក់​ដូច​ជា​ហៀប​នឹង​សន្លប់ ឃើញដូច្នេះ ខ្ញុំក៏រត់​ទៅ​រក​ថ្នាំ​ឲ្យ​កូន​ស្រី​ខ្ញុំ​ហូបទាំងអារម្មណ៍អរផង ភ័យផង ខណៈមិននឹកស្មានថាកូនស្រីឈ្នះរង្វាន់ដ៏ធំយ៉ាងនេះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×