Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្រោយពេល​រអិល​ជើង​ធ្លាក់​រណ្តៅ​ដី ខណៈ​ទឹក​កំពុង​ហូរ​ខ្លាំង​

spot_img

កណ្តាល​ ៖ ស្រុក​ខ្សាច់កណ្តាល បានឲ្យដឹងថា ករណី​លង់ទឹក​ស្លាប់ ពេល​បុរស​ម្នាក់​បាន​រអិល​ជើង​ធ្លាក់​រណ្តៅ​ដី នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨ ចំណុច​បឹង​ស៊ីធរ​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ឃ្លោក ឡូត ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ សាសនាព្រះពុទ្ធ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ស្លាប់​) មាន​ប្រពន្ធ​ឈ្មោះ រៀម ប៊ុនលី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​

នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣:១៥ នាទី ជនរងគ្រោះ និង​ប្រពន្ធ បាននាំគ្នា​ទៅ​កាប់​ព្រៃ​តាម​ភ្លឺ​ប្រាំង ដើម្បី​ផ្លិចទឹក នៅ​ចំណុច មាត់​បឹង​ស៊ីធរ​ខាងជើង​។ ដល់​វេលា​ម៉ោង ១៤:០០ នាទី ថ្ងៃ​ដដែល ជនរងគ្រោះ​និង​ប្រពន្ធ បាន​ដើរ​ត្រឡប់មកផ្ទះ​វិញ ដោយ​ដើរ​កាត់​តាម​បឹង​ស៊ីធរ ពេលមកដល់​រណ្តៅ​កុង ដែល​មាន​ទឹក​កំពុង​ហូរ​ចូល ជនរងគ្រោះ​រអិល​ជើង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ឃើញ​ដូច​នោះ​ឈ្មោះ រៀម ប៊ុនលី ទំលាក់​កាំបិត​ចោល ហើយ​លោត​ចូល​ទៅ​ជួយ​ជនរងគ្រោះ តែ​ជួយ​មិនបាន រួច​បាន​ហែល​ទឹក​ឡើងមក​លើគោក​វិញ ហៅ​គេ​ឲ្យជួយ ភ្លាម​នោះ​មាន​មនុស្ស​ជាច្រើន បាន​ទៅ​ជួយ​រាវរក រហូតដល់​ម៉ោង ១៤:៣០ នាទី ថ្ងៃ​ដដែល ទើប​រក​ជន​រងគ្រោះ​ឃើញ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅហើយ និង​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស៊ីធរ ក្រោយមក​សមត្ថកិច្ច​នគ​របាល​ជំនាញ​សហការ​ជាមួយ នគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ គ្រូពេទ្យ និង​ក្រុមគ្រួសារ​សព បាន​ធ្វើ​ការពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់ សាកសព​មាន​សភាព ពោះ​ប៉ោង ហូរ​ទឹក​ចេញ​តាម​ច្រមុះ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×