ភ្នំពេញ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចដកហូតឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ឯក ពីវរសេនីយ៍ឯក សុខ សុភាព អន្ដរលេខ៦៤៤៣៥ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ នេះបើតាមអនុក្រឹត្យសម្រេច ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។
សូមជម្រាបថា លោកវរសេនីយ៍ឯក សុខ សុភាព មានតួរនាទីជាស្នងការរងខេត្ដព្រះសីហនុ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី