កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ទំព័រហ្វេសប៊ុក Saphan Si-Bo Win បានបង្ហោះរូបភាពទិដ្ឋភាពដែលមានមនុស្សមកតម្រង់ជួរឡើងណែនតាន់តាប់ ដើម្បីដាក់ពាក្យធ្វើការនៅក្រុមហ៊ុនមួយ ស្ថិតក្នុងបរិវេណឧស្សាហកម្ម Amata City ខេត្ត Rayong ដែលជារោងចក្រទើបបើកថ្មី ផលិត ដប ទឹក បូម ធូលី ប៉ុន្តែ លេច ឮ ថា អ្វីដែលធ្វើឲ្យ មនុស្ស សម្រុក មក ដាក់ ពាក្យ រក ការងារ ធ្វើច្រើនអនេកបែបនេះ គឺដោយសារតែពួកគេបានដឹងព័ត៌មានថា ទទួលបានអត្ថប្រយោជន៍ដ៏មិនធ្លាប់មែន ទោះបីរោងចក្រជ្រើសរើសត្រឹមតែ ៦០ នាក់ ក៏ដោយ។
ទំព័រហ្វេសប៊ុកខាងលើក៏បានឲ្យដឹងថា ដោយសារតែការផ្តល់អត្ថប្រយោជន៍ការងារដ៏មិនធម្មតានេះ ជាហេតុនាំមានបេក្ខ ជនមួយ ចំនួន បាន មក រង់ចាំ ដាក់ពាក្យ ការងារ តាំងពី ម៉ោង ៣ ទៀប ភ្លឺ ដោយ ដេក នៅ មុខ រោងចក្រ ដើម្បី មក ដាក់ពាក្យ នៅ ថ្ងៃ បន្ទាប់ មុន ពេល ព្រឹក ឡើងដែលមាន មនុស្ស រាប់ រយ នាក់ មក ដាក់ ពាក្យ បណ្តើរៗ បើទោះជារោងចក្រ មាន កូតា បុគ្គលិក ចំនួន ៦០ នាក់ ហើយ បើក ទទួល ពាក្យ ចូល បម្រើ ការងារ តែ ក្នុង ថ្ងៃ នោះប៉ុណ្ណោះ។
ចំពោះ បញ្ហា នេះ ក្រុមហ៊ុន នោះបាន និយាយថា មាន ក្រុមហ៊ុន មេ នៅ ប្រទេស ចិន ហើយ បាន មក បង្កើត មូលដ្ឋាន ផលិតកម្ម បន្ថែម នៅ ប្រទេស ថៃ ក្នុង ឆ្នាំ ២០២២ ដើម្បី ផលិត ដប ទឹក បូម ធូលី ពិសេស សម្រាប់ នាំចេញ ទៅ អាមេរិក។ ចំពោះ ហេតុផល ដែល ធ្វើ ឱ្យ មនុស្ស ជា ច្រើន សម្រុក មក ដាក់ ពាក្យ រក ការងារ នៅ ក្រុមហ៊ុនច្រើនកកុះករបែបនេះ គឺដោយសារតែក្រុមហ៊ុនបានផ្តល់នូវ ប្រាក់ ខែ និង អត្ថប្រយោជន៍ គួរ ជាទី ពេញចិត្ត រាប់ ចាប់ ពី៖ ( – ប្រាក់ឈ្នួល ៣៦១ បាតក្នុងមួយថ្ងៃ – ផ្ទះជួល ១,២០០ បាតក្នុងមួយខែ – ថ្លៃធ្វើដំណើរ ៥០បាតក្នុងមួយថ្ងៃ – ថ្លៃអាហារ ៤៥ បាតក្នុងមួយថ្ងៃ – ប្រាក់ឧបត្ថម្ភអាហារ ៣៥ បាតក្នុងមួយថ្ងៃ (២ ម៉ោងឬច្រើនជាងនេះ) – ប្រាក់បំណាច់ ៨០ បាតក្នុងមួយថ្ងៃ – ប្រាក់ឧបត្ថម្ភ ៨០០, ១,០០០, ១,២០០ បាតក្នុងមួយខែ)។
អាចនិយាយបានថា វាគ្របដណ្តប់ស្ទើរតែលើសពីការគិត ព្រោះ ចាប់ពី ថ្លៃ អាហារ ថ្លៃ ធ្វើ ដំណើរ ថ្លៃ ជួល ផ្ទះ ក៏ មាន ប្រាក់ បន្ថែម សម្រាប់ អ្នក ដែល មាន ចិត្ត ចង់ ធ្វើ ការថែមម៉ោងផង ដែរ។ ហេតុនេះ មិន មាន អ្វី ភ្ញាក់ផ្អើល ទេ ដែល ប្រជាពលរដ្ឋ សម្រុក មក ដាក់ពាក្យ ការងារ ឡើងភ្លូកទឹកភ្លូកដីបែបនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង