តាមអ្នកវិទ្យាសាស្ត្រ ស្ថានីយ៍អវកាស Tian gong1 ដែលមានទម្ងន់ ៨,៥តោន បានបាត់បង់ការគ្រប់គ្រងនឹងអាចទម្លាក់ “ភ្លៀងអគ្គី” ស្រោចចុះលើផែនដី។
តាម Daily Star តាមគំរោងស្ថានីយ៍នេះ នឹងចុះមកកាន់ផែនដីនៅដើមឆ្នាំ ២០១៨ ប៉ុន្តែចិនលែងត្រួតត្រាវាបានតាំងពីឆ្នាំ ២០១៦ មកម្លេះ។
ចិនទើបប្រកាសពីដើមខែ កញ្ញានេះថា ស្ថានីយ៍នេះនឹងធ្លាក់ចុះមកកាន់ផែនដីក្នុងពេលឆាប់ៗខាងមុខ។
ស្ថាបនិកអវកាសអឺរ៉ុប (ESA) រួមនឹងស្ថាបនិក ១៣ផ្សេងទៀត លើពិភពលោកកំពុងតែឃ្លាំមើលយ៉ាងដិតដល់ចំពោះស្ថានីយ៍នេះ បំណងព្យាករណ៍ទុកជាមុនបានពីកន្លែងដែលវាធ្លាក់ចុះមកកាន់ផែនដី។
ប៉ុន្តែបំណែកឆាបឆេះពី Tiangong1 អាចបង្កជា “ភ្លើងអគ្គី” ស្រោចស្រពលើប្រទេសជាច្រើន នៅអឺរ៉ុប ជាអាទិ៍ ៖ អេស្បាញ ព័រទុយហ្កាល់ អ៊ីតាលី ប៊ុហ្គារី និងអេហ្សីព -លោក Holgar Krag ប្រធានផ្នែកបំណែកបែកខ្ទាតចេញរបស់ ESA ពោល។
លោក Krag និយាយថា ៖ “ព្រឹត្តិការណ៍ពុំអាចចៀសផុតបាននេះនឹងកើតមានក្នុងអំឡុងពីខែមករា ដល់ខែមីនា ឆ្នាំ ២០១៨ ហើយវានឹងធ្លាក់ចុះក្នុងបរិវេណពីរយៈដឺក្រេ ៤៣ខាងជើង និង៤៣ដឺក្រេខាងត្បូង។
ដើមខែនេះតារាវិទូ Jonathan McDowell មកពីសកលវិទ្យាល័យ Harvard ឲ្យដឹងថា ស្ថានីយ៍អវកាសរបស់ចិន កំពុងឃ្លាតចាកលើគន្លងស្តង់ដាហើយ។ ពពួកបំណែកគួឲ្យខ្លាចមានទម្ងន់ ១០០តោន នៃស្ថានីយ៍នេះ ដែលកំពុងឆេះសន្ទោរសន្ធៅគ្រាធ្លាក់ចុះដល់បរិយាកាសផែនដី។
Tian gong 1 របស់មានបណ្តោយ ១២ម៉ែត្រ វិជ្ជមាត្រ ៣,៣ម៉ែត្រ និងទម្ងន់ ៨.៥០៦kg ត្រូវបានបាញ់បង្ហោះឡើងអវកាសពីឆ្នាំ ២០១៣ ហើយបែរជាបាត់បង់ការគ្រប់គ្រងនៅឆ្នាំ ២០១៦។
ខែ៩ ឆ្នាំ២០១៦ ចិនបានបាញ់បង្ហោះស្ថានីយ៍អវកាស Tian (gong) Song 2 សម្រាប់ដើរតួជំនួសវិញ៕ សូយន