តាម Straitstimes ហេតុការណ៍ចាប់ផ្តើមពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៧ គ្រាដែលក្មេងស្រី Yu Mei Ling អាយុ ២៦ឆ្នាំ កំពុងដើរចុះដើរឡើងដោយដាក់សេកលើស្មានៅបន្ទប់ទទួលភ្ញៀវ Seng Kang ម្តាយចុងជាជនជាតិវៀតណាម ឈ្មោះ tran Thi Hang វិលត្រឡប់មកផ្ទះ ។
អ្នកស្រី Tran Thi Hang អាយុ ៣៨ឆ្នាំ ជាជាងធ្វើក្រចកដៃ នៅសិង្ហបុរី ។
ពេលដែលអ្នកស្រី Hang ដើរកាត់ សេកនេះបានហើរមកចឹកគាត់ផ្ទួនៗលើមុខ គាត់ក៏រត់ចូលទៅក្នុងបន្ទប់ ហើយប្រាប់ប្តីគឺលោក Yu Ching Meng (អាយុ៦០ឆ្នាំ) ។
អយ្យការ Yap Teck Cluan រំលឹកក្នុងបទចោទប្រកាន់ថា ៖ “នៅពេលផ្ទុះកំហឹងក្រេវក្រោធ អ្នកស្រី Hang បានសំណូមពរឲ្យបញ្ជូនសត្វសេកនេះទៅកន្លែងផ្សេង ពុំនោះសោត វាមិនអាចរស់បានទេ” ។
មួយថ្ងៃក្រោមមក (២៨/១០) ពេលដែលលោក Yu និងកូនស្រីចេញពីផ្ទះទៅបរិភោគអាហារពេលព្រឹក (ម៉ោង 8h00) អ្នកស្រី Hang បានយកប្រដាក់ថ្ពក់ខោអាវបើកទ្រុងវាយសេកនេះ រហូតដល់ស្លាប់ ។
ពេលលោក Yu ត្រឡប់មកវិញ អ្នកស្រី Hang បានឲ្យប្តីមើលខ្មោចសេក ហើយរំលឹកប្រាប់ពីអ្វីដែលខ្លួនបានធ្វើ ។ ខ្មោចសេក Lucky ហើយនិងទ្រុង ត្រូវបានអ្នកស្រី Hang បោះចូលធុងសំរាម ។
សេក Lucky ពេលនៅរស់ ។
ក្នុវសវនាការ តុលាការ Adam Nakhoda សង្កត់ធ្ងន់ថា ទង្វើរបស់អ្នកស្រី Hang គឺព្រៃផ្សៃហើយមានព្រាងទុក ។
ជាមួយបទហិង្សាលើសត្វ អ្នកស្រី Hang ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៤សប្តាហ៍ ពីថ្ងៃទី ២ ខែសីហា នេះតទៅ ។
បើតាមច្បាប់វិញ ទោសបែបនេះអាចជាប់គុកដល់ ១៨ខែ និងពិន័យប្រាក់ ១៥.០០០ USD ៕