Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ចុះបញ្ចុះបឋមសិលាកសាងអគារសិក្សាតម្លៃក្រោម ១លានដុល្លារ                               

ខេត្តកំពង់ចាម ÷ សាលារៀនបឋមសិក្សាព្រៃទទឹងដែលមានទីតាំងស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរមកដល់បច្ចុប្បន្នបានប្រែមុខមាត់មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២០មករាឆ្នាំ២០២៤ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ចុះបឋមសិលាកសាងអគារសិក្សា២ល្វែង កម្ពស់ពីរជាន់ដែលមានតម្លៃក្រោមមួយលានដុល្លារ ហើយនឹងប្រែក្លាយសាលានេះទៅជាសាលាគំរូសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស។

អ្នកស្រី សូត សំណាងនាយិកាសាលាបឋមសិក្សាព្រៃទទឹងបានរំលឹកពីប្រវត្តិនៃការកកើតសាលានេះដោយគូសបញ្ជាក់ថា:សាលារៀនព្រៃទទឹង បានកសាងឡើងប្រហែលក្នុងឆ្នាំសិក្សា១៩៤៤ដល់១៩៤៥ មានឈ្មោះថា សាលាបឋមសិក្សាបំពេញវិជ្ជាព្រៃទទឹង មានទីតាំងនៅក្នុងភូមិព្រៃទទឹង ដែលជាទីតាំងបច្ចុប្បន្ននេះ ដំបូងមាន មូយអគារ បីបន្ទប់។ អគារនេះសង់ អំពីឈើ ប្រក់ស្លឹក ជញ្ជាំងក្ដារ លាបកំបោរថ្មពណ៌ស បង្រៀនដោយគ្រូ៣នាក់ ជាបន្តបន្ទាប់ សាលាត្រូវបានកសាង។ ថ្នាក់កុមារដ្ឋាន១បន្ទប់ដាច់ពីគេ ថ្នាក់បរិវច្ឆនដ្ឋាន១ អាទិកដ្ឋាន១ មជ្ឈឹមដ្ឋានទី១ មួយថ្នាក់ និងមានបួនថ្នាក់ទៀត ផ្ញើនៅក្នុងរោងបាំងកសិកម្ម ជាឃ្លាំងធំសល់ជំនាន់បារាំង។ បើសរុបទាំងអស់ មានដប់មួយថ្នាក់ រហូតមកដល់ឆ្នាំសិក្សា ១៩៥០ ដល់១៩៥១ នាយកសាលាពេលនោះគឺ លោក ចាន់ អ៊ុល។
ឆ្នាំសិក្សា ១៩៥២ ដល់ ១៩៥៣ រហូតដល់ឆ្នាំសិក្សា ១៩៥៧ ដល់ ១៩៥៨ សាលានេះមានបួនខ្នង ស្មើ១៦បន្ទប់ ដោយបន្ថែម២បន្ទប់សង់អំពីថ្ម នៅមុខ វិទ្យាល័យហ៊ុនសែនបច្ចុប្បន្ននេះជាសាលាឧបសម្ព័ន្ធ។

នាយិកាសាលាបឋមសិក្សាព្រៃទទឹងបានបន្តថាលុះមកដល់ឆ្នាំសិក្សា ១៩៦០ ដល់ ១៩៦១ សាលារៀននេះសង់អំពីឥដ្ឋប្រក់ក្បឿងមាន៤អគារស្មើ១៦បន្ទប់ ក្នុងនោះមានទីចាត់ការមួយខ្នងមានមួយបន្ទប់។នាយកសាលាឈ្មោះ លោក សុខ ណាំ។ ចាប់ពីឆ្នាំ ១៩៦១ រហូតមកដល់ឆ្នាំ ១៩៧៥ សាលាត្រូវបានកសាង១ខ្នង មាន៥បន្ទប់នៅទល់មុខសាលារៀនបច្ចុប្បន្ននេះ សរុបមាន២២បន្ទប់។ ក្នុងសម័យសង្គ្រាម រហូតដល់ឆ្នាំ១៩៧៥ត្រូវវិនាសសាបសូន្យ ហើយបានយកជាទីតាំងធ្វើបន្ទាយទាហានសម័យលន់ នុល។ ក្នុងសម័យបន ប្រល័យពូជសាសន៏ប៉ុលពត ទីតាំងសាលារៀន ធ្វើជាកន្លែង ស្លដែក ចាក់ធ្វើចាន ឆ្នាំងខ្ទះ ផាលនង្គ័ល។ល។
លុះដល់ឆ្នាំ ១៩៧៩ ក្រោយថ្ងៃរំដោះ៧មករាដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរ ភូមិ ឃុំ ព្រះសង្ឃ និងសហគមន៍ សាលារៀន ត្រូវបាន កសាងឡើងវិញ។ ដំបូងមាន១អគារ ជញ្ជាំងក្ដារ ដំបូលប្រក់ ស្បូវ មានបីថ្នាក់ គឺ ថ្នាក់ទី២ ថ្នាក់ទី៣ និងថ្នាក់ទី៤ រីឯថ្នាក់ទី១ បង្រៀននៅក្នុងវត្តត្រពាំងព្រះ(ថ្នាក់ទី៤ កំរិតស្មើ ថ្នាក់ទី៦ បច្ចុប្បន្ននេះ)។

នាយកសាលាគឺលោក ហេង ឈាងស្រេង បន្តមកទៀតសិស្សចេះតែកើនឡើងពី១ឆ្នាំទៅមួយឆ្នាំ ជាលំដាប់ធ្វើឲ្យការសិក្សាជួបការលំបាកខ្វះគ្រូខ្វះអគារសិក្សា តែដោយមានទំនាក់ទំនងល្អរវាងព្រះសង្ឃ អាជ្ញាធរ សហគមន៍ នាយកសាលា និងលោកគ្រូ អ្នកគ្រូ និងយោងទៅលើលក្ខណៈភូមិសាស្ត្ររបស់សាលាផង នៅឆ្នាំ១៩៨៦ បានជួបអង្គការស្ពាននៃប្រទេសហូឡង់ បានជួយកសាង អគារជាបន្តបន្ទាប់ ដោយមានការធ្វើការបដិភាគ មាន៥អគារជាអំណោយរបស់អង្គការស្ពាន ដោយចាប់ផ្ដើម កសាងអគារដំបូងនៅឆ្នាំ១៩៨៩ ហើយបង្ហើយអគារចុងក្រោយនៅឆ្នាំ២០០២ក្នុងនោះដែរក៏មានមួយអគារស្មើនឹង៥បន្ទប់ជាអំណោយរបស់អង្គការ UNICEF និងមួយអគារទៀតមានបី បន្ទប់ជាអំណោយរបស់ប្រជាជន សហរដ្ឋអាមេរិក (USA) ដែលកសាងនៅឆ្នាំ១៩៩៨។
សមិទ្ធផលទាំងអស់ត្រូវបានសម្ភោធនៅឆ្នាំ២០០៣ ក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នាយកសាលាពេលនោះ គឺ លោក គង់ យឹម ដែលគាត់ទើបតែចូលនិវត្តន៍ ក្នុងឆ្នាំ ២០១១~២០១២។ ចាប់ពីឆ្នាំ២០១២-២០១៣ រហូតដល់បច្ចុប្បន្ន គ្រប់គ្រងដោយ លោកស្រី សូត សំណាង៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×