ស្វាឪអាយុ ២៤ឆ្នាំ ឈ្មោះ Cha Cha នេះបានគេចខ្លួន រួចពីសួនសត្វមួយ ហើយតោងឡើង “ដើម្បី” លេងលើបណ្តាញខ្សែកាប្លិ៍ចែកចាយអគ្គិសនី ។
ក្រុមអ្នកសង្គ្រោះបានប្រើឡានស្ទូច បញ្ជូនអ្នកឯកទេសចូលទៅកៀកវា ដើម្បីបាញ់ថ្នាំសន្លប់ ។
ពេលត្រូវម្ជុលថ្នាំសណ្តំ វាឈឺ ហើយស្ទុះមកប៉ងវាយប្រហារក្រុមអ្នកឯកទេសវិញ តែវាបាត់លំនឹងប្រញាប់ច្បាមជាប់ខ្សែភ្លើង កុំឲ្យធ្លាក់ ខណៈពេលអ្នកជំនាញការ ក៏ភ័យបាស់សក់ដែរ ។ អ្នកបញ្ជាគ្រឿងចក្រប្រញាប់ថយគ្រឿងចក្រ ដើម្បីការពារគ្រោះថ្នាក់ ជាយថាហេតុ ។ ពេលនោះស្វាឪ ខឹងណាស់ វាស្រែករោទិ៍យ៉ាងខ្លាំង ។
វាបន្តតោងខ្សែកាប្លិ៍ជាប់ ហើយផ្លោះទៅប្រព័ន្ធខ្សែកាប្លិ៍ម្ខាងទៀត ។
ពេលនោះថ្នាំសណ្តំ ចាប់ផ្តើមធ្វើ “សកម្មភាព” ។ វាស្ទើតែធ្លាក់ចុះ ប៉ុន្តែសភាវៈបានបញ្ជាវាឲ្យវាក្តាប់ជាប់ខ្សែរភ្លើង កុំឲ្យធ្លាក់ចុះ ។
ចុងក្រោយ វាត្រូវ “ដេក” ក្នុងសភាពតោងជាប់ខ្សែភ្លើង ។
ទម្រាំវា លង់ដំណេក មែនទែន ទើបរបូតដៃធ្លាក់ចុះ ។ លើផ្ទៃដី គេបានត្រៀមតង់ រងចាំទទួលជាស្រេច ។
គេបានបញ្ជូនវាទៅពិនិត្យសុខភាព រួចឲ្យត្រឡប់ទៅសួនសត្វវិញ ។
ដើម្បីឲ្យកាន់តែច្បាស់ ប្រិយមិត្តទស្សនាឃ្លីបវីដេអូ
ចន្ទ្រា