ថ្វីត្បិតជនរងគ្រោះត្រូវបានវះកាត់តភ្ជាប់ភ្លាមៗក្តី តែលទ្ធភាពរបស់ “អាច្រម៉ក់” ប្រហែលជាលែងដូចមុនទៀតហើយ ។
លោក Li នៅមន្ទីរពេទ្យ ក្រោយប្រពន្ធកាត់លិង្គដាច់។
បុរសត្រកូល Li អាយុ ៣០ឆ្នាំ ត្រូវបានប្រពន្ធរបស់ខ្លួនយកកន្ត្រៃកាត់ផ្តាច់លិង្គ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ខណៈពេលលោកកំពុងឈរដុសធ្មេញ ក្នុងបន្ទប់ទឹកនៅអាគារឯកជន នាទីក្រុង Fengcheng ខេត្ត Jiangxi ប្រទេសចិន ។
Li ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Shuguang នៅទីក្រុង Nanchang ក្នុងសភាពដែលប្រដាប់ភេទហូរឈាមយ៉ាងខ្លាំង។ វេជ្ជបណ្ឌិត Cao Bo ឲ្យដឹងថា អ្នកជំងឺត្រូវបានវះកាត់សង្គ្រោះភ្លាមៗប៉ុន្តែសមត្ថភាព ប្រដាប់ភេទប្រហែលលែងដូចមុនទៀតហើយ ។
Li វិញបានប្រាប់អ្នកយកព័ត៌មានថា ភរិយារបស់លោកជាមនុស្សសង្ស័យច្រើន។ នាងហាមលោកមិនឲ្យនិយាយលេងជាមួយអ្នករួមអាជីព ឬមិត្តភក្តិទាំងឡាយដែលជាស្រីៗ ព្រោះខ្លាចប្តីមានសហាយ ។ សូម្បីលោកសើចញញឹមដាក់នារីណាក៏មិនបានដែរ ។
លោកពោលបន្ថែមថា មុនពេលកើតហេតុ មានជម្លោះពាក្យសម្តីនឹងគ្នា តែលោកពុំបានចាប់អារម្មណ៍ថា នាងមានកាន់កន្ត្រៃនៅដៃឡើយ ។ ក្នុងពេលគ្រប់គ្រងខ្លួនឯង លែងបាននាងក៏កាត់លិង្គរបស់ខ្ញុំតែម្តង ។
ប៉ូលិសក្រុង Fengcheng កំពុងបើកការស៊ើបអង្កេតកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។ ភរិយារបស់ជនរងគ្រោះត្រូវបានឃាត់ខ្លួន ៕ លីសា