អ្នកវិទ្យាសាស្ត្ររុស្ស៊ី និងអាមេរិក បានសហការគ្នាបដិសន្ធិជីវិតរបស់ព្រូន ២ក្បាល ដែលមានអាយុជិត ៤០.០០០ឆ្នាំ ។ ពួកវាប្រហែលជាសត្វដែលមានជីវិតវែងបំផុតលើភពផែនដីនេះហើយ ។
ព្រូនដែលបដិសន្ធិជីវិតឲ្យរស់សារជាថ្មីបន្ទាប់ពីត្រូវបង្កក្នុងស្រទាប់ទឹកកក អស់កាលរាប់ម៉ឺនឆ្នាំ ។
ព្រូនមូល២នេះ ត្រូវបានរកឃើញនៅតំបន់ទឹកកកពុំដែលរលាយពីសម័យបុព្វកាល នាភាគខាងជើងរុស្ស៊ី ។ ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានសហការជាមួយសកលវិទ្យាល័យ Printceton (អាមេរិក) បានធ្វើការប៉ាន់ស្មានអាយុរបស់ពួកវាគឺចន្លោះពី ៣២.០០០ឆ្នាំ-៤២.០០០ឆ្នាំ ។
ព្រូនទាំង២ ក្បាលនេះត្រូវបានរកឃើញក្នុងផ្ទាំងទឹកកក ។ ព្រូនមួយក្បាលត្រូវបានរកឃើញក្នុងល្អាងកំប្រុកបុរាណ ហើយមួយទៀតរកឃើញនៅក្បែរទន្លេ ។ គំរូទឹកកកមានផ្ទុកសត្វនេះ ត្រូវបានយកមកទុកក្នុងឃ្លាំងហើយឲ្យវារលាយសន្សឹមៗ នៅពេលវិវឌ្ឍន៍ដល់កម្រិតកម្តៅមួយ វាក៏រស់ឡើងវិញ ។
តាមការប្រកាសថ្មីៗនេះ បច្ចុប្បន្នពួកវាមានសញ្ញារស់រវើកឡើងវិញ ហើយអាចស៊ីចំណីទៀតផង ។ ការអាក់ខានសកម្មភាពដ៏យូរអង្វែងនេះ ពុំបានរំខានដល់ពួកវាប៉ុន្មានទេ! ។
នេះគឺជាគន្លឹះ សម្រាប់ជួយឲ្យអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរកឃើញវិធី បង្កកសាកសពរង់ចាំ… បដិសន្ធិជីវិតឡើងវិញ ៕ លីសា