Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! «ថៅកែ» ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិ​ញ លួច​ភ្ជាប់ GPS ទៅ​នឹង​ឡា​នប៉ូ​លី​ស​ដោយសម្ងា​ត់ ដើម្បី​គេច​ពី​កន្លែង​ត្រួតពិនិ​ត្យ

ថៅកែស្រីក្រុមហ៊ុនដឹកជញ្ជូនម្នាក់នៅក្នុងប្រទេសចិន បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានមានគំនិតដ៏មិនធម្មតាដែលមនុស្សជាច្រើនមិនអាចធ្វើបាន ដោយបានជួលមនុស្សឱ្យទៅភ្ជាប់ឧបករណ៍តាមដាន GPS ដោយសម្ងាត់ ទៅនឹងរថយន្តប៉ូលីសជាច្រើនគ្រឿង ដែលជាប្រយោជន៍សម្រាប់ណែនាំឲ្យអ្នកបើកបររថយន្តដឹកទំនិញរបស់ខ្លួន ប្តូរទិសដៅទៅផ្លូវវាងភ្លាមៗ ដើម្បីគេចពីកន្លែងត្រួតពិនិត្យ។

នាយកដ្ឋានសន្តិសុខអ៊ីនធឺណិតនៃការិយាល័យសន្តិសុខសាធារណៈស្រុក Xiangzhou ទីក្រុង Xiangyang ខេត្ត Hubei ប្រទេសចិន ថ្មីៗនេះបានទទួលការជូនដំណឹងថា នៅពេលដែលប៉ូលីស Xiangzhou បានយករថយន្តដែលអនុវត្តច្បាប់ទាំងអស់មកថែទាំ និងក្នុងអំឡុងពេលត្រួតពិនិត្យជាប្រចាំ ពួកគេបានរកឃើញថានៅក្រោមរថយន្តមួយចំនួនមានប្រអប់ការ៉េខ្មៅតូចមួយ។ នៅ​ពេល​ពិនិត្យ​កាន់តែ​ជិត ពួកគេ​បាន​បញ្ជាក់​ថា​វា​ជា​ឧបករណ៍​តាមដាន GPS ។

តាម​រយៈ​ការ​ស៊ើប​អង្កេត​ប៉ូលិស​ បាន​រក​ឃើញ​ថា រថយន្ត​រហូត​ដល់​ទៅ​ ៦ ​គ្រឿង ​ក្នុង​ចំណោម​រថយន្ត ​១១ ​គ្រឿង ​របស់​អង្គភាព ​ត្រូវ​បាន​បំពាក់​ឧបករណ៍​តាមដាន GPS ។ ភ្លាមៗ​នោះ​ សមត្ថកិច្ច​បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ជាស្រ្តី​ឈ្មោះ Chu ដែលជាថៅកែឡានដឹកទំនិញដ៏ធំមួយនៅក្នុងតំបន់។

នៅពេលចាប់ខ្លួន អ្នកស្រី Chu បានសារភាពថា គាត់គឺជាម្ចាស់ក្រុមដឹកជញ្ជូននៅក្នុងខេត្ត Hubei ។ ហេតុដូច្នេះ ដើម្បីកុំឲ្យក្បួនរថយន្តរបស់ខ្លួនត្រូវបានត្រួតពិនិត្យដោយប៉ូលីសចរាចរណ៍ អ្នកស្រីក៏នឹកឃើញនូវគំនិតនៃការដំឡើងឧបករណ៍កំណត់ទីតាំងដោយសម្ងាត់ នៅលើរថយន្តប៉ូលីស ដើម្បីចាប់យកទីតាំងរបស់ពួកគេបានត្រឹមត្រូវ តាមរយៈកម្មវិធីកំណត់ទីតាំង នៅលើទូរស័ព្ទដៃរបស់អ្នកស្រី។ ហើយសម្រាប់គំនិតដ៏ល្អនេះ អ្នកស្រីអាចជូនដំណឹងដល់អ្នកបើកបរឱ្យបើកទៅផ្លូវវាងភ្លាមៗ នៅពេលដែលមានប៉ុស្តិ៍ត្រួតពិនិត្យ។

អ្នកស្រី Chu ក៏បានប្រាប់ឲ្យដឹងថា នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ អ្នកស្រីបានជួលមនុស្សម្នាក់ទៅដំឡើង GPS នៅលើរថយន្តប៉ូលីសចំនួន ៦ គ្រឿង ដែលចតនៅស្ថានីយ៍ Xiangzhou នៅពាក់កណ្តាលអធ្រាត្រ។

បច្ចុប្បន្ននេះ ស្ត្រីរូបនេះកំពុងស្ថិតក្នុងការឃុំខ្លួនផ្នែករដ្ឋបាលរយៈពេល ៨ ថ្ងៃ តាមច្បាប់របស់ប្រទេសចិន និងពិន័យជាប្រាក់ចំនួន ៥០០ យន់ (ប្រហែលជាង ៧០ ដុល្លារ) សម្រាប់ការរារាំងដល់ភារកិច្ចរបស់សមត្ថកិច្ច៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×