Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់​លើកដៃ​ប្រណម​បន់ស្រន់ និង​ក្រាបសំពះ​នៅ​ពីមុខ​ផ្ទះ​ដ៏​ចម្លែក តែ​លុះ​ដឹងរឿង​រ៉ាវ​នៅ​ពីក្រោយ ធ្វើឲ្យ​មនុស្សជា​ច្រើន​រំជួលចិត្ត

ថ្មីៗ​នេះ​ ​វីដេអូ​ឃ្លីប​មួយដែលបង្ហាញពី «អាកប្បកិរិយាដ៏ចម្លែក» របស់ក្មេងប្រុសម្នាក់ ស្ថិតនៅពីមុខផ្ទះរបស់គេ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្តាញសង្គមចិន ប៉ុន្តែ នៅពេលបានដឹងរឿងរ៉ាវនៅពីក្រោយហេតុការណ៍នេះ បានធ្វើអោយមនុស្សជាច្រើនរំជួលចិត្តជាខ្លាំង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះរបស់គ្រួសារមួយនៅក្នុងទីក្រុង Shantou ខេត្ត Guangdong ប្រទេសចិន។ តាមរយៈវីដេអូ CCTV បានបង្ហាញថា មានក្មេងប្រុសតូចម្នាក់ពាក់អាវពណ៌ទឹកក្រូច និងខោវែងដើរនៅមុខផ្ទះតែម្នាក់ឯង។ ក្មេងប្រុសរូបនោះបានដើរជុំវិញមួយសន្ទុះ ហើយនៅពេល​ឃើញ​ថា​គ្មាន​អ្នក​ណា​មើល រូបគេក៏​លុត​ជង្គង់​ចុះ បន្ទាប់​មក ​បានលើកដៃទាំងពីរសំពះឡើងលើ ដោយមិនដឹងជាបន់ស្រន់​អ្វីនោះទេ។

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ក្មេង​ប្រុស​រូបនោះបាន​កត់​សម្គាល់​ឃើញ​ថា មាន​មនុស្ស​ម្នាក់​ដើរ​ចូល​មក រូបគេបានក្រោកឡើងយ៉ាងលឿន ហើយបន្ទាប់មកដើរជុំវិញហើយមើលទៅផ្ទះ។ នៅពេល​ដឹង​ច្បាស់​ថា​គ្មាន​អ្នក​ណា​ដើរ​មក​ឃើញ​ ក្មេងប្រុសនោះបានត្រឡប់មកវិញ ហើយអង្គុយចុះលុតជង្គង់ រួចយកទាំងពីរលើកប្រណម បន់ស្រន់​ម្ដង​ទៀត មុន​នឹង​ក្រាបថ្វាយបង្គំ​ដល់​ដីចំនួន ៥​ដង រួច​ក្រោក​ឈរ​ដើរ​ចូល​ផ្ទះ​ដោយ​ភាព​ស្ងប់​ស្ងាត់។

ទោះជាយ៉ាង​ណា មិន​មាន​អ្នក​ណា​ដឹង​ថា​មាន​អ្វី​កើត​ឡើង ចំពោះក្មេងប្រុសរូបនោះទេ។ ប៉ុន្តែរហូត​ដល់​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ឪពុក​របស់​ក្មេង​ប្រុស​រូបនោះបាន​ទៅ​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ហើយ​បាន​ឃើញ​ទង្វើ​របស់​កូន​ប្រុសបែបនេះ បុរសជាឪពុកពិតជាមានការ​ភ្ញាក់​ផ្អើល និង​សោក​ស្តាយ​យ៉ាង​ខ្លាំង។

ឪពុករូបនោះបានបង្ហោះវីដេអូឃ្លីបនៅលើអ៊ីនធឺណិត រួមជាមួយនឹងសារសារភាពដ៏ក្រៀមក្រំថា «ខ្ញុំស្រក់ទឹកភ្នែកពេលឃើញហេតុការណ៍នេះ។ នៅ​ថ្ងៃ​នោះ ខ្ញុំ​និង​ប្រពន្ធ​បាន​ប្រកែក​គ្នា​ខ្លាំង។ ការ​ឈ្លោះ​ប្រកែក​គ្នា​របស់​ពួកយើង ​បាន​ធ្វើ​ឲ្យក្មេងៗ​ភ័យ​ខ្លាច​ដោយ​មិន​នឹក​ស្មាន​ដល់»។

រូបភាពដែលបង្ហាញក្នុងឃ្លីបវីដេអូដំបូងនេះ វាបានបង្កភាពងឿងឆ្ងល់ និងស្រឡាំងកាំងបន្តិចសម្រាប់អ្នកដែលបានឃើញ។ មនុស្សជាច្រើនមិនយល់ពីអ្វីដែលក្មេងប្រុសរូបនោះកំពុងធ្វើទេ។ ប៉ុន្តែ នៅ​ពេល​ដឹង​មូលហេតុ បានធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍សោកសៅ និងស្រក់ទឹកភ្នែកផងដែរ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹង​ថា ក្មេង​ប្រុស​រូបនោះបាន​ដើរ​ចេញ​នៅពី​មុខ​ផ្ទះ បន្ទាប់​ពី​បាន​ឃើញ​ឪពុក​និង​ម្តាយ​របស់​គាត់ ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ក្នុង​ផ្ទះ​ រហូត​បង្កជា​ហិង្សា​​ខ្លាំង​ឡើង។ គេ​សន្និដ្ឋាន​ថា ក្មេង​ប្រុស​នោះ​មិន​ដឹង​រក​ជំនួយទៅ​ណា ដូច្នេះ​ហើយ​ រូបគេ​បាន​បួងសួង​ឲ្យ​ឪពុក​ម្តាយ​ឈប់​ឈ្លោះ​គ្នា​បែប​នេះ​ទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×