Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉េង ពោធិ៍នា អំពាវនាវដល់បងប្អូនសាធារណជន មកទទួលសេវាសាធារណៈវិស័យដឹកជញ្ជូន ផ្លូវគោកដោយផ្ទាល់ កុំពឹងពាក់អ្នករត់ការ ចៀសវាងខាតបង់ថវិកា និងបង្ការការទទួលបានឯកសារមិនត្រឹមត្រូវតាមច្បាប់

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្រសួងមានគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាគ្នាផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក ដោយផ្ទាល់​នៅមណ្ឌលផ្តល់សេវាសាធារណៈដែលក្រសួងបានរៀបចំជាច្រើនកន្លែង ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋហើយ សូមកុំពឹងពាក់អ្នករត់ការ ចៀសវាងខាតបង់ថវិកា និងប្រឈមការទទួលបានឯកសារមិនត្រឹមត្រូវតាមច្បាប់។

ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈទីតាំងថ្មី នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (Aeon1) ដែលត្រូវបានផ្លាស់ប្តូរពីទីតាំងចាស់នៅជាន់ទី១ ទៅជាន់ទី៤ ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង តំណាងប្រធានក្រុមប្រឹក្សាភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកបម្រើការក្នុងមណ្ឌលផ្តល់សេវាសាធារណៈជាច្រើនរូបផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនសាធារណជន អញ្ជើញមកទទួលសេវាសាធារណៈវិស័យដឹកជញ្ជូន ផ្លូវគោកដោយផ្ទាល់ នៅមណ្ឌលផ្តល់សេវាសាធារណៈទីតាំងថ្មី ផ្សារទំនើប អីអន ម៉ល ភ្នំពេញ និងទីតាំង ៦កន្លែងផ្សេងទៀត ដោយកុំពឹងពាក់អ្នករត់ការ ចៀសវាងខាតបង់ថវិកា និងបង្ការការទទួលបានឯកសារមិនត្រឹមត្រូវតាមច្បាប់។ ឯកឧត្តមក៏សូមស្នើឱ្យមន្ដ្រីផ្តល់សេវាទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដោយដើរតួនាទីជាមន្ត្រីបម្រើរាស្ត្រ។

ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងទៀតថា ការផ្លាស់ប្តូរទីតាំង និងការបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈទីតាំងថ្មីជាន់ទី៤ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញនេះ កឺមានបរិវេណធំទូលាយជាងទីតាំងចាស់ ហើយបានបន្ថែមសេវាសាធារណៈចាំបាច់មួយចំនួនទៀតដូចជា សេវាចុះបញ្ជីរថយន្តថ្មី សេវាផ្ទេរកម្មសិទ្ធិរថយន្ត និងការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ កាន់តែផ្តល់ភាពងាយស្រួល និងស្របតាមកំណើននៃតម្រូវការរបស់ប្រជាពលរដ្ឋដែលជាអ្នកមកទទួលសេវា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ ការផ្លាស់ប្តូរទីតាំង និងការបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលផ្ដល់សេវាសាធារណៈទីតាំងថ្មីជាន់ទី៤ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដែលមានបរិវេណធំទូលាយជាងទីតាំងចាស់ ហើយបានបន្ថែមសេវាសាធារណៈចាំបាច់មួយចំនួនទៀតដូចជា សេវាចុះបញ្ជីរថយន្តថ្មី សេវាផ្ទេរកម្មសិទ្ធិរថយន្ត និងការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ កាន់តែផ្តល់ភាពងាយស្រួល និងស្របតាមកំណើននៃតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកមកទទួលសេវា។ ស្របតាមចក្ខុវិស័យ មាគ៌ានយោបាយ និង យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវផែនការអាទិភាពក្នុងការពង្រឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ជាក់ស្តែងទីតាំងថ្មីនេះ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តម រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្ថែមថា ក្រៅពីការផ្តល់សេវាសាធារណៈ ក្រសួងក៏មានគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា៖ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទីក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាគ្នាផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×