Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ជឿ​ថា​ទន្លេ​គង្គា​នឹង​ជួយ​ព្យាបា​ល​ជំងឺ គ្រួសារ​មួយ​យកកូ-ន​អាយុ-៥-ឆ្នាំ ជ្រ-មុ-ជ​ចូលក្នុង​ទឹ​ក លទ្ធផល​​ត្រូវ​ប៉ូលិស​ចា-ប់​ខ្លួន

spot_img

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ គេហទំព័រ CTWANT បានចុះផ្សាយនូវរឿងដ៏ហួសចិត្តខ្លាំងបំផុតមួយ ដែល​បង្ក​ឡើង​ដោយ​ជំនឿ​អរូបី ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា។ នោះគឺផ្តើមពីគ្រួសារមួយរស់នៅក្នុងទីក្រុងដេលី បានជួបរឿងដ៏​​សោកស្តាយ នៅពេល​កូន​ប្រុស​អាយុ​៥​ឆ្នាំរបស់ពួកគេ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយគ្រួសារ​​បាន​នាំកូន​ទៅ​ត្រាំ​ក្នុង​ទឹក​ទន្លេគង្គា ដោយជឿថានឹង «ជួយនិងពន្យារអាយុជីវិត» ប៉ុន្តែលទ្ធផលគឺផ្ទុយពីនេះ ដោយកូនប្រុសរបស់ពួកគេបានស្លាប់ភ្លាមៗ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NDTV ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ មានជំងឺមហារីកឈាមដំណាក់កាលចុងក្រោយ។ គ្រូពេទ្យ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​​ថា​ជា​ជំងឺ​មិន​អាច​ព្យាបាល​បាន។ ទោះ​បី​ជា​យ៉ាង​ណា ​ក្រុម​គ្រួសារ​មិន​បាន​ចុះ​ចាញ់​ឡើយ។ លុះ​ដល់​ថ្ងៃ​ទី​២៤ ខែ​មករា វេលា​ម៉ោង​៩​ព្រឹក ពួកគេ​បាន​នាំ​កូន​ប្រុស​ដែល​ឈឺ​ ជិះតាក់ស៊ីចេញពីក្រុងដេលី ដើម្បីធ្វើដំណើរទៅកាន់ទន្លេ Ganges នៅ Haridwar នៃរដ្ឋ Uttarakhand ជាកន្លែងពិសិដ្ឋមួយយោងទៅតាមជំនឿហិណ្ឌូ។

គ្រួសាររបស់ក្មេងប្រុសនេះជឿថា ទន្លេដ៏ពិសិដ្ឋនេះនឹងជួយកូនប្រុសរបស់ពួកគេឱ្យជាសះស្បើយ។ ពេល​មក​ដល់ ពួកគេបាន​រៀប​ចំ​ពិធី ដោយឪពុកម្តាយរបស់ក្មេងប្រុសធ្វើការងអធិស្ឋាននៅលើច្រាំង។ ខណៈពេលដែលម្តាយមីងរបស់ក្មេងប្រុសដែលទៅជាមួយ បានយកក្មួយប្រុស ទៅជ្រមុជនៅក្នុងទឹក ស្ថិតក្នុងអាកាសធាតុដ៏ត្រជាក់ ហើយ​ទឹក​ក្នុង​ទន្លេ​ក៏​ត្រជាក់ខ្លាំងផងដែរ។ នៅពេលនោះ អ្នក​នៅ​ជុំវិញ​បាន​កត់​សម្គាល់​ឃើញ​ថា ​ក្មេង​ប្រុសនោះ​នៅ​ក្នុង​ទឹក​យូរ​ពេក។ ដូច្នេះ គេក៏​បាន​ប្រាប់​ក្រុម​គ្រួសារ​ឲ្យ​ឈប់ធ្វើបែបនេះទៀតទៅ ប៉ុន្តែ ពួក​គេ​មិន​ជឿឡើយ។

សាក្សី​ដែល​នៅ​ក្នុង​ពិធី​នោះ​បាន​និយាយ​ថា ពលរដ្ឋ​ល្អ​មួយ​ចំនួន​បាន​ព្យាយាម​ជួយ​ទាញ​ក្មេង​ប្រុស​ចេញ​ពី​ទឹក។ ប៉ុន្តែ​ម្តាយមីង​របស់​ក្មេងប្រុស​នោះ​មិន​ព្រម ហើយ​ថែមទាំង​វាយតប់​ពួកគេ​ទៀតផង ព្រោះខឹងមក​ជ្រៀតជ្រែក​ខណៈបើទោះបី​ក្មេង​ប្រុស​ត្រូវ​បាន​យក​ចេញ​ពី​ទឹក​ ហើយក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​លែងមាន​ចលនា​និង​សន្លប់។ ហើយបើទោះជានៅ​ពេល​នោះ​ក្រុម​គ្រួសារបាន​អង្គុយ​នៅ​ក្បែរ​សព​ក្មេង​ក៏ដោយ ក៏ពួកជឿថា ក្មេងប្រុសនឹងរស់ឡើងវិញ។

ទោះជាយ៉ាងណា ទីបំផុត មានអ្នកជូនដំណឹងដល់សេវាសង្គ្រោះបន្ទាន់។ ក្មេង​ប្រុស​ត្រូវ​បាន​គេ​យក​ទៅ​មន្ទីរពេទ្យ។ ប៉ុន្តែ​គ្រូពេទ្យ​មិន​អាច​ជួយ​ជីវិត​គាត់​បាន​ទេ។ ក្មេងប្រុសនេះបានស្លាប់ទៅហើយ ដោយ​សារ​ខ្វះ​ខ្យល់​ពី​ការលង់ទឹក។ ប៉ូលិស​នៅ​តំបន់​នោះ​ក៏​ចុះ​ទៅ​ឃាត់ខ្លួន​ឪពុក​ម្តាយ​ក្មេង​ប្រុស​នោះ រួម​ទាំង​ម្តាយមីង​ ​ទៅ​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ចាត់ការ​តាម​ច្បាប់។

អ្នកបើកតាក់ស៊ីដែលបានទម្លាក់គ្រួសារចោល បាននិយាយថា ក្មេងប្រុសនេះពិតជាឈឺធ្ងន់នៅពេលនោះ។ ស្ថានភាពរបស់គាត់មើលទៅធ្ងន់ធ្ងរណាស់។ ប៉ុន្តែ ក្មេងប្រុសនោះ​នៅ​តែ​មាន​ភាព​ក្លាហាន​អង្គុយ​ក្នុង​រថយន្ត​ជា​ច្រើន​ម៉ោង។ គាត់​បាន​បន់ស្រន់ និង​បួងសួង​ឲ្យ​ក្មេង​កំសត់​នោះ​មាន​អាយុ​វែង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ តែមិននឹកស្មានថា ក្មេងប្រុសនោះនឹងត្រូវបញ្ចប់ជីវិតភ្លាមៗ នៅគោលដៅជំនឿបែបនេះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×