Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យប់តែមួយគ្រោះថ្នាក់ចរាចរណ៍ពីរករណី នៅកន្លែងផ្សេងគ្នា ស្លាប់២នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ចាម ÷ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងក្នុងយប់តែមួយមានចំនួនពីរករណីផ្សេងគ្នា ក្នុងនោះ នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ និងនៅស្រុកស្រីសន្ធរខេត្តកំពង់ចាម ដោយឆក់យកជីវិតមនុស្សស្លាប់ពីរនាក់, និងរបួសធ្ងន់ម្នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីទី១ បើតាមរបាយការណ៍នគរបាលចរាចរណ៍ស្រុកមេមត់បានឱ្យដឹងថា: នៅថ្ងៃទី២៧ ខែមករា ឆ្នា២០២៤ វេលាម៉ោង២១:១០នាទី នៅលើផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ត្រង់ចំណុចមុខចំការម្រេចរបស់ឈ្មោះ ប៉េង វណ្ណា ភេទប្រុស ស្ថិតនៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ និងរថយន្ត ដោយម៉ូតូម៉ាកហុងដាឌ្រីម (Honda Dream) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AD-7529 បើកបរដោយឈ្មោះ ម៉ៅ រី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុខរបរកសិករ (មិនពាក់មួកសុវត្ថិភាព ស្លាប់នៅកន្លែង) បុកជាមួយរថយន្តម៉ាហុីយ៉ាន់ដាយ (Hyundai) ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-4069 សណ្ដោងរុឺម៉ក, ក្រោយពេលកើតហេតុ អ្នកបើកបរបានទុករថយន្តចោលនៅកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់។

ចំណែកករណីទី២ បើតាមមន្ត្រីជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានឱ្យដឹថា ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១:៣៦នាទី នៅចំណុចកោះស្នេហ៍ ស្ថិតនៅភូមិត្នោតក្រោម ឃុំឫស្សីស្រុកមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១លើក រវាងរថយន្ត និងម៉ូតូ ទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តបង្ក ម៉ាកហាយលែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A1438 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកពីទិសខាងជើង ទៅទិសខាងត្បូង មកដល់ចំនុចកើតហេតុខាងលើ រថយន្តនោះក៏ផ្ទុះកង់ខាងមុខរេទៅបុកម៉ូតូ ម៉ាក C 125 សេរីឆ្នាំ2005 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1D-9976 បើកបរដោយឈ្មោះ នី នាថ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ និងអ្នករួមដំណើរឈ្មោះ ជរ គឹមណៃ ភេទស្រី អាយុ៤៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា ។

ពេលកើតហេតុ អ្នកបើកបររថយន្តនោះក៏បានបើករត់មកទុកចោលនៅចំណុចទីធ្លាវត្តត្នោតផ្កាបូព៌ព្រឹក ស្ថិតនៅភូមិត្នោតក្រោម ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ រួចហើយម្ចាស់រថយន្តនោះក៏បានរត់គេចខ្លួនបាត់តែម្តង។ ចំណែកភាគអ្នកបើកម៉ូតូឈ្មោះ នី នាថ បានស្លាប់ និងអ្នករួមដំណើរឈ្មោះ ជរ គឹមណៃ របួសធ្ងន់៕ ភ្នំប្រុសភ្នំស្រី

×