យោងតាម Sinchew និង China Daily ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងខេត្ត Zhejiang ប្រទេសចិន ។ ស្ត្រីដែលមានវ័យខ្ទង់ ២០ ឆ្នាំ បានកំពុងដើរទៅផ្ទះនៅយប់មួយ នៅពេលនោះ ទូរស័ព្ទរបស់នាងក៏បានជ្រុះចូលក្នុងព្រៃ ។
នៅពេលនាងកំពុងស្វែងរកវា ស្រាប់តែពស់សម្ងំនៅក្នុងព្រៃ១ក្បាល បានចឹកម្រាមដៃស្តាំរបស់នាងតែម្តង ។ របួសរបស់នាងពុំធ្ងន់ធ្ងរនោះទេ ប៉ុន្តែ ស្ត្រីនេះបានគិតថា នាងត្រូវការពិនិត្យឲ្យបានម៉ត់ចត់ពីផ្នែកវេជ្ជសាស្ត្រ ដើម្បីធានាសុវត្ថិភាពសម្រាប់នាង ។ ដូច្នេះ នាងចាប់ពស់នេះដោយដៃទទេ និងនាំយកវាទៅកាន់ផ្នែកសង្គ្រោះបន្ទាន់ ជាមួយរបួសស្នាមពស់ចឹកនៅជុំវិញកដៃឆ្វេងរបស់នាង ។
តាមរយៈវីដេអូ CCTV ស្ត្រីរូបនេះបានលើកដៃរបស់នាងធម្មតា ដើម្បីបង្ហាញពស់១ក្បាល ទៅកាន់បុគ្គលិកពេទ្យ ដែលកំពុងបំពេញកាតព្វកិច្ច និងប្រាប់ពួកគេពីដំណើររឿងហេតុថា៖ «ខ្ញុំត្រូវពស់ចឹក» ។ វាហាក់ដូចជារឿងធម្មតាមួយ ដែលពស់នេះរុំនៅដៃរបស់នាងរៀងថ្ងៃ ។
ក្រុមគ្រូពេទ្យ និង គិលានុបដ្ឋាយិកា ពិតជាមានការភ្ញាក់យ៉ាងខ្លាំង តាមរយៈភាពក្លាហានរបស់នាង ។ គ្រូពេទ្យម្នាក់និយាយថា៖ «ជាធម្មតា ជនរងគ្រោះនឹងសម្លាប់ពស់ មុនពេលនាំយកពួកវាចូល ។ របួសតូច ។ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានចូលជិតស្ត្រីរូបនេះទេ» ។
ដើម្បីចៀសវាងធ្វើឲ្យអ្នកដទៃភ័យខ្លាច នាងបានញាត់ក្បាលចូលក្នុងដប ដើម្បីវានឹងពុំអាចចឹកអ្នកដទៃ នៅក្នុងមន្ទីរពេទ្យ ។
សំណាងណាស់ ដែលពស់នេះពុំមានពិស! បន្ទាប់ត្រូវបានលាងមុខរបួសរួច ក្រុមគ្រូពេទ្យក៏បានចាក់ថ្នាំដល់នាង ហើយនាងក៏បានវិលត្រឡប់ទៅផ្ទះវិញផងដែរ ៕ ចន្ទី (worldofbuzz)