បុរសម្នាក់នៅខេត្ត Henan ប្រទេសចិន អាយុ ៣៥ឆ្នាំ បានធ្វើឲ្យអ្នកលេងអ៊ីនធើរណែតភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់បានឃើញរូបភាពបុរសរូបនេះរស់នៅក្នុងផ្ទះពោរពេញដោយគំនរសំរាម ដោយសារតែគាត់មានប្រាក់ចាយមិនអស់ ហើយមិនយកប្រពន្ធ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះបានធ្វើការតាំងពីតូច។ ហេតុនេះគាត់មានប្រាក់សន្សំជាង ១ លានយ័ន (ប្រហែលជិត ១៥ ម៉ឺនដុល្លារ) ហើយរស់នៅក្នុងវិមានដែលមានទំហំជាង ១០០ ម៉ែត្រការ៉េ ដែលគាត់បានប្រែក្លាយទៅជាកន្លែងចោលសំរាមដែលមានក្លិនស្អុយ។
ថ្ងៃមួយ គាត់បានទូរស័ព្ទទៅក្រុមហ៊ុនសំអាត ដើម្បីមកសម្អាតផ្ទះ។ បុគ្គលិកបោសសម្អាតឃើញសភាពផ្ទះក៏ភ្ញាក់ផ្អើល។ ពេលនោះអ្នកសំអាតនិយាយថា សង្ឃឹមនឹងមាននារីម្នាក់ចូលមកក្នុងជីវិតបុរសនេះ។ ប៉ុន្តែការគិតនោះបានមិនអាចទៅរួចទេ ដោយសេដ្ឋីវ័យក្មេងរូបនេះក្រោយពីបានឮដូច្នេះ ក៏បានឆ្លើយតបថា៖ «តើអ្នកចង់មានន័យថាម៉េច? ខ្ញុំមានប្រាក់សន្សំច្រើនជាង ១ លាន។ គ្រាន់តែដាក់ប្រាក់ក្នុងធនាគារហើយទទួលបានការប្រាក់ក្នុងការចំណាយយ៉ាងស្រួល។ ខ្ញុំមានបំណងមិនយកប្រពន្ធទេ។ ខ្ញុំនឹងរស់នៅដោយសុខស្រួលបែបនេះ!»។
គេបានបង្ហើបថា កន្លងមក បុរសរូបនេះធ្លាប់ស្វែងរកស្នេហាផងដែរ ប៉ុន្តែ ប្រហែលជាមនុស្សស្រីណានោះបដិសេធមិនយកគាត់? ហើយបន្ទាប់ពីនៅម្នាក់ឯងជាយូរទៅ គាត់ក៏ស៊ាំនឹងជីវិតឯកោបន្តិចម្ដងៗ ហើយចាប់ផ្តើមមានគំនិតមិនចង់រៀបការ រស់នៅសេរីភាព មិនចង់គ្រប់គ្រងដោយប្រពន្ធ។ អ្វីដែលសំខាន់គឺចាប់តាំងពីគាត់បានសន្សំបានជាង ១ លានយន់មក គាត់បានដឹងថា គាត់មិនចាំបាច់ស្វែងរកសេចក្ដីស្រឡាញ់ទេ។ រហូតមកដល់ពេលនេះ គាត់បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថា «ខ្ញុំនឹងមិនរៀបការឡើយ ទោះបីមានគេណែនាំឱ្យស្គាល់នារីណាក៏ដោយ»។
បច្ចុប្បន្ន តម្លៃផ្ទះនិងដីចាប់ផ្តើមឡើងថ្លៃ។ បើចង់រៀបការត្រូវរៀបចំថ្លៃបណ្ណាការតាមបែបឡាន និងផ្ទះ ដែលជាការពិតណាស់មានតម្លៃខ្ពស់។ យុវជនចិនត្រូវរងសម្ពាធសេដ្ឋកិច្ច សម្ពាធការងារ សម្ពាធគ្រួសារ និងសម្ពាធផ្សេងៗ ហេតុនេះបានធ្វើឲ្យមនុស្សជាច្រើនគិតថា ស្នេហា និងអាពាហ៍ពិពាហ៍ត្រូវការមូលដ្ឋានសម្ភារៈ ប៉ុន្តែឲ្យតែមានលុយ ស្នេហានឹងកាន់តែជិតស្និទ្ធ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង