Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត LexusRX330បើកលឿនមិនប្រយ័ត្ន រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួនពីរកង់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀតបានបើករថយន្តម៉ាក LexusRX330មួយគ្រឿងក្នុងល្បឿនលឿន បានរេចង្កូតបុកនិងរបាំងង្មបាក់ចំនួន២កង់ ចំណែករថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ជាប់ផ្អើលកាលពីវេលាម៉ោង ១២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ខែមករាឆ្នាំ ២០២៤ចំណុចស្តុបនៅនិងស្តុបគីរីរម្យ លើផ្លូវព្រះសីហនុសង្កាត់វាលវង់ ខណ្ឌ៧មករា ជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក LexusRX 330 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BI-7270 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើពុំដឹងថា មានបញ្ហាមកពីរថយន្តឬក៏អ្នកបើកបរនោះទេ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យបាក់ចំនួនពីរកង់ ចំណែករថយន្តបង្កវិញរងការខូចខាតមួយកំណត់មុខយ៉ាងដំណំ រីឯអ្នកបើកបរត្រូវសមត្ថកិច្ចធ្វើការឃាត់យកទៅប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងខាងជំនាញខណ្ឌ ចុះមកពិនិត្យជំវិញទីតាំងរួចក៏បានទាក់ទងទៅជំនាញក្រុងបន្ត ដើម្បីឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួន ដោះស្រាយជាមួយខាងសាលាក្រុងនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

×