Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានដាក់បទបញ្ជាឲ្យគ្រប់រាជធានី-ខេត្ត ត្រូវអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន បានជម្រាបជូនប្រធានមន្ទីរបរិស្ថានរាជធានីខេត្ត ត្រូវជំរុញការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។

ក្នុងលិខិត ចុះហត្ថលេខាដោយរដ្ឋលេខាធិការប្រចាំការ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លើកឡើងថា «ក្នុងរយៈពេល បន្ទាប់ពីមានការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងសូមធ្វើការក្រើនរំលឹកសាជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការច្បាប់ ១០០ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ខាតនូវវប្បធម៌ធ្វើកិច្ចសន្យា ហើយដោះលែងជនល្មើស»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×