Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរធម្មការនិងសាសនា បានចុះធ្វើកិច្ចសន្យាជាមួយ គ្រូបារមី គ្រូអូមអាម ជាច្រើននាក់ ដើម្បីបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់ ចូលរូបស្នង

ភ្នុះពេញ៖ ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ខេត្តកំពតនិងខេត្តក្រចេះ បានចុះធ្វើកិច្ចសន្យាជាមួយ គ្រូបារមី គ្រូអូមអាម ជាច្រើននាក់ ដើម្បីបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់ ចូលរូបស្នង ។
ក្រសួងធម្មការ និងសាសនា បានស្នើសូមមហាជនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឈប់បង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន។

ដោយក្នុងនោះ រូបមាន ៖ លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់ ។

ក្រសួងធម្មការ និងសាសនា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៣០ ខែមករា នេះ បានផ្សព្វផ្សាយកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ បញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់។

កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក វ៉ាត វុធ ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក សុីវ សុផល ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។

កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក ញ៉ឹប សុភិន ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

កំណត់ហេតុ ស្តីពីកាចុះកិច្ចសន្យា លោក ប៉ាន់ វណ្ណ: ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពត នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

កំណត់ហេតុ ស្តីពីការចុះកិច្ចសន្យាកញ្ញា សុខ នី ជាមួយលោកប្រធានមន្ទីរធម្មការនិងសាសនា ខេត្តក្រចេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្រសួងធម្មការ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×