Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីទៀ សីហា ទាមទារឲ្យអតីតទាហានព្រៃថៃ លួចវៃទាហានរបស់កម្ពុជា មកធ្វើការសូមទោសកងទ័ពខ្មែរជាសាធារណៈ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបង្ហាញពីការហួសចិត្តដែលអតីតទាហានអាវខ្មៅថៃ មកជជែកលេងជាមួយកងទ័ពកម្ពុជា កំពុងឈរជើងនៅលើប្រសាទតាមាន់ធំ ប៉ុន្តែ បែរជាលួចវៃទាហានរបស់កម្ពុជា រួចរត់គេចខ្លួនបាត់ ហើយខ្លួនជាអ្នកប្រព្រឹត្តបទល្មើសជាក់ស្តែង មកចោទប្រកាន់មកលើទាហានកម្ពុជា ថាជាអ្នកបង្កឱ្យខ្លួនមានកំហឹងទ្រាំមិនបានទើបវាយមកលើទាហានរបស់កម្ពុជា។

ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទាមទារឲ្យអតីតទាហានអាវខ្មៅថៃរូបនោះ មានការសូមទោសជាសាធារណៈ បើមិនដូច្នោះទេករណីនេះ អាចនឹងឡើងដល់តុលាការ ។

ក្នុងពិធីអបអរសាទរ ទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៤៦៨ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងនៅចំពោះមុខមន្ត្រី UN នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការហួសចិត្ត នឹងករណីជនកំសាកជនជាតិថៃ ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានជាយោធាថៃ ដែលឆ្លៀតចាប់ដៃកងទ័ពខ្មែរ កំពុងឈរជើងនៅប្រាសាទតាមាន់ ហើយបានវាយទៅលើកងទ័ពខ្មែររួចនាំគ្នារត់បាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការខឹងសម្បារយ៉ាងខ្លាំង ។

ឯកឧត្តមបន្តថា ទោះបីជាបុគ្គលទាំង២នាក់នោះ បានសូមទោសរួចហើយក៏ដោយ ប៉ុន្តែក្នុងលក្ខណៈកំបាំងមុខ ដូចនេះ អំពាវនាវឲ្យពួកគេ ត្រូវធ្វើការសូមទោសជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានការអស់ចិត្ត ហើយករណីនេះ នៅតែបន្តតាមដាន និងមិនឲ្យរួចផុតងាយៗនោះទេ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានបង្ហាញពីការហួសចិត្តដែលអតីតទាហានអាវខ្មៅថៃ មកជជែកលេងជាមួយកងទ័ពកម្ពុជា កំពុងឈរជើងនៅលើប្រសាទតាមាន់ធំ ប៉ុន្តែ បែរជាលួចវៃទាហានរបស់កម្ពុជា រួចរត់គេចខ្លួនបាត់ ហើយខ្លួនជាអ្នកប្រព្រឹត្តបទល្មើសជាក់ស្តែង មកចោទប្រកាន់មកលើទាហានកម្ពុជា ថាជាអ្នកបង្កឱ្យខ្លួនមានកំហឹងទ្រាំមិនបានទើបវាយមកលើទាហានរបស់កម្ពុជា។ ដូច្នេះ ចំពោះទង្វរបស់អតីតទាហានឈុតខ្មៅមកលើទាហានកម្ពុជា គឺមិនអាចព្យាយាមបកស្រាយយករួចខ្លួនលើសពីការការពិតនោះទេ។

ជាមួយនេះ ប្រមុខការពារជាតិកម្ពុជា នៅតែប្រកាន់ជំហរស្របតាមការសម្រេច របស់រាជរដ្ឋាភិបាលលើករណីដោះស្រាយបញ្ហា ជាមួយប្រទេសថៃ ទាំងយន្តការអន្តរជាតិក្នុងសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ យន្តការទ្វេភាគី ដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ និងជំរុញឲ្យភាគីថៃ ត្រូវបើកច្រកទ្វារព្រំដែនជាលក្ខណៈឯកកត្តោភាគីទាំងអស់ជាមុនសិន ទើបកម្ពុជាអនុវត្តតាមក្រោយ ហើយគ្មានការចរចារលើករណីនេះនោះទេ ។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយពីថៃ ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ប៉ុន្តែកម្ពុជានៅតែមានបំណងចង់ឲ្យមានការវិវត្តន៍ទៅរកមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ឡើងវិញ ក្នុងនាមជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៃប្រទេសទាំងពីរ ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា បញ្ហាវិវាទរវាងកម្ពុជា និងថៃ គឺមានក្រុមអ្នកនយោបាយមួយក្តាប់តូចមាននិន្នការប្រឆាំងរាជរដ្ឋាភិបាលទាំងកម្ពុជា និងថៃ បានព្យាយាមអូសបញ្ហានេះឱ្យកាន់តែរីកធំ រហូតឱ្យកងទ័ទពទាំងផ្ទុះអាវុធដាក់គ្នា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋន្ត្រី ទៀ សីហា បានបង្ហាញក្តីសង្ឃឹមថារដ្ឋាភិបាលថៃ នឹងយល់កាន់តែច្បាស់ពីជំហររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តល់ដំណោះស្រាយតាមរយៈការបើកច្រកទ្វារព្រំដែនពីសំណាក់ភាគីថៃដោយឯកតោភាគី ឈរលើស្មារតីស្មោះត្រង់ ជាក់លាក់។ ខណៈបច្ចុប្បន្ននេះ ប្រជាកសិករថៃ បានរងផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការបិទច្រកព្រំដែនដោយឯកតោភាគី ពីសំណាក់កងទ័ពថៃជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×