Sunday, January 18, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទសនិងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីស្ថានការណ៍នៅប្រទេសវណេស៊ុយអេឡា

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំនួររបស់ប្រព័ន្ធឃោសនាពាក់ព័ន្ធទៅនឹងស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមគូសបញ្ជាក់ ពីជំហររបស់កម្ពុជា ដូចខាងក្រោម៖ កម្ពុជាតាមដានការវិវត្តនៃស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា ដោយក្តីព្រួយបារម្ភ ជាខ្លាំង។ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះសន្តិភាព និងស្ថិរភាពនៅអាម៉េរិកឡាទីន និងនៅទូទាំងពិភពលោក។

កម្ពុជាប្រកាន់ខ្ជាប់នូវសារៈសំខាន់នៃដំណោះស្រាយទំនាស់ និងជម្លោះ ដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃបណ្តារដ្ឋទាំងអស់ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងពិភពលោក។

កម្ពុជា សូមគូសបញ្ជាក់អំពីការគោរពរបស់ខ្លួនចំពោះច្បាប់ និងបទដ្ឋានអន្តរជាតិ ដោយអនុលោមតាមគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×